ព័ត៌មានអន្ដរជាតិ
ផ្ទុះរថយន្តស៊ីទែនដឹកសាំង បង្កវិនាសកម្មធ្ងន់ធ្ងរ នៅខេត្តបុរីរុំា
ប្រេងសាំងចំណុះប្រមាណ ១៥ ០០០ លីត្រ បានឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងនៅលើផ្លូវសាធារណៈ ក៏ដូចជានៅក្នុងប្រព័ន្ធលូទឹកស្អុយក្រោមដី បន្ទាប់ពីមានការប៉ះទង្គិចជាមួយនិងរថយន្តសណ្តោង។


យោងតាមការផ្សាយរបស់សារព័ត៌មាន ក្នុងប្រទេសថៃ បានឲ្យដឹងថា ករណីនេះបានកើតឡើងនាវេលាម៉ោង ១១ និង ៤៥ នាទី កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកមួយកន្លែង ក្នុងភូមិសាស្ត្រស្រុក ណងគី ខេត្តបុរីរុំា ប្រទេសថៃ រវាងរថយន្តស៊ីទែនដឹកសាំង ចំណុះ ៤៥ ០០០ លីត្រ ជាមួយនិងរថយន្តសណ្តោងកង់១៨ ដែលមានដឹកទោចក្រយាន ពេញទាំងមុខទាំងក្រោយ។




សេចក្ដីរាយការណ៍ បានឲ្យដឹងថា រថយន្តស៊ីទែនដឹកសាំង បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តសណ្តោង បណ្តាលឲ្យធ្លាយស៊ីទែនមួយកំណាត់ ( ធ្លាយសាំង ១៥ ០០០ លីត្រ ) ហើយផ្ទុះឆាបឆេះឡើង ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀងរលឹមផងនោះ ធ្វើឲ្យប្រេងសាំងហូរពាសវាលពាសកាលចូលទៅក្នុងផ្ទះ ដែលនៅជិតខាង និងធ្លាក់ទៅក្នុងប្រព័ន្ធលូក្រោមដី បង្កទៅជាអគ្គិភ័យយ៉ាងពេញបន្ទុក ព្រោះភ្លើងដែលឆេះចេញពីប្រព័ន្ធលូក្រោមដី បានហូរទៅឆ្ងាយជាង ១ ០០០ ម៉ែត្រ ហើយអណ្តាតភ្លើង ដែលឆេះចេញពីក្រោមដីមានកម្ពស់រហូតដល់ ៣ ម៉ែត្រ បង្កការខូចខាតផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងនោះក៏មានអគារពាណិជ្ជកម្ម និងឆេះរថយន្ត ដែលពលរដ្ឋចតខាងមុខផ្ទះ សរុបប្រមាណ ជាង ៥០ គ្រឿង។



តាមការបកស្រាយពីអ្នកបើកបររថយន្តស៊ីទែន ឈ្មោះ អាភិណាន់ បានឲ្យដឹងថា ប្រេងសាំងនេះ គឺលោកត្រូវដឹកចេញពីខេត្ត រ៉ាក់យ៉ង ទៅកាន់ខេត្ត ស៊ីសាកេត ។



នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ក្រុងអង្គភាពជំនាញបានចុះទប់ស្កាត់ និងបាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ពេលវេលាប្រមាណជាង១៣ម៉ោង ទើបអាចគ្រប់គ្រងសភាពការណ៍បាន៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


