ព័ត៌មានជាតិ
អ្នកជំងឺ ៣ នាក់នៅខេត្តកោះកុងព្យាបាលជាសះស្បើយពីកូវីដ
អ្នកជំងឺកូវីដ-១៩ ចំនួន ០៣ នាក់ដែលម្នាក់ជាជនជាតិចិន និង២នាក់ទៀតជនជាតិខ្មែរធ្លាប់បានសម្រាកព្យាបាល
នៅមន្ទីពេទ្យខេត្តកោះកុងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានវិញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រោយពី
បានព្យាបាលជាសះស្បើយ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានណែនាំដល់អ្នកជំងឺដែលទើបនឹងជាសះស្បើយទាំង ០៣ នាក់ឱ្យបន្តអនុវត្តនូវវិធានការសុខាភិបាល ដោយតម្រូវឱ្យធ្វើចត្តាឡីស័ករយៈ ១៤ ថ្ងៃបន្តទៀត និងអនុវត្ត ៣ កុំ ៣ ការពារ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅខេត្តកោះកុងមានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភ:សរុបចំនួន ១៦ នាក់ ជាសះស្បើយចំនួន ១៣ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្ត ចំនួន ០៣ នាក់៕

អត្ថបទ៖ សំអឿន
ចុចអាន៖ រកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់ដែលជាមន្ត្រីបម្រើការនៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី