ព័ត៌មានជាតិ
ប្រកាសផ្លូវការពីក្រសួងសុខាភិបាល៖ អ្វីត្រូវដឹងក្រោយចាក់វាក់សាំងរួច
ក្នុងពេលដែលប្រទេសកម្ពុជាកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំពីប្រសិទ្ធភាពវ៉ាក់សាំង រួមទាំងផលរំខានមួយចំនួនដែលអាចកើតឡើងក្រោយចាក់វ៉ាក់សាំងរួច។
ផលរំខានខ្លះៗដែលអាចកើតឡើង ក្រោយពេលចាក់វ៉ាក់សាំងរួចរួមមាន៖
-ឈឺ ឬមានហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ វិលមុខ ដែលនឹងបាត់ទៅវិញ ក្នុងរយៈពេលពីរទៅបីថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកម្តៅ ប្រសិនអ្នកមិនមានបញ្ហាសុខភាពដែលពេទ្យហាម មិនឲ្យលេបថ្នាំប្រភេទនោះ។
-ប្រសិនឈឺនៅចំកន្លែងចាក់ អាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត។
-កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកម្តៅ មុនពេលចាក់វ៉ាក់សាំង ដើម្បីការពារផលរំខាន។
-ផឹកទឹកឲ្យបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់។
+បន្តអនុវត្ត ៣ ការពារ ៣ កុំ មាន៖
-ពាក់ម៉ាសគ្របមាត់ និងច្រមុះ
-លាងដៃឲ្យបានញឹកញាប់
-រក្សាគម្លាត ១.៥ ម៉ែត្រឡើងទៅពីអ្នកទៃ
-កុំទៅទីកន្លែងមានមនុស្សច្រើន
-កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
-កុំប៉ះពាល់ ចាប់ដៃ ឬអោបគ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


