Connect with us

វប្បធម៌ ជំនឿ

មិនបាច់ត្រណមអ្វីទំាងអស់ពេលចូលឆ្នាំចិន ប្រសិនមានរបស់នេះជាប់ខ្លួន

បានផុស

នៅ

ត្រណមជាច្រើន​ធ្វើឱ្យ​យុវវ័យធ្វើមិនបាន​ក៏សម្រេចចិត្តលែងជឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះ​ KPT Plus មាន​វត្ថុមួយចំនួន​អាចជួយបាន៖

ទី១ ក្រូចក្រហម

ក្រូចក្រហមគ្រប់ប្រភេទ មួយក្តី បីផ្លែក្តី រក​មកទុកក្នុងឡាន ក្នុងផ្ទះ ​ក្នុង​បន្ទប់គេង ក្នុងកាបូប លើតុធ្វើការ លើម៉ូតូ​ អាច​តំណាង​ឱ្យសំណាង​ ហេង ជោគជ័យ និងសេចក្តីសុខបាន មិនថាអ្នកស្លៀកពណ៌អ្វី និងធ្វើសកម្មភាពបោសសម្អាត​ក្នុងថ្ងៃត្រណម (ឧទាហរណ៍ថា វាជាការងារ​តម្រូវ​ចាំបាច់ក្នុងថ្ងៃត្រណម ឬបែកកែវចានត្រូវប្រមូល) ចូររកក្រូចក្រហមមួយ ច្រកហោប៉ៅភ្លែត​ហើយស្រែកថា​ហេងចូលហេង។

ទី២ កញ្ចប់ស្ករស

ស្ករសនៅឯណា​ ស្រមោចតាមរោមនៅឯណោះដែរ។ ចូរមានស្ករសតំាង​មួយចាន​ឬកញ្ចប់ក្នុងហោប៉ៅកាបូបលុយ ជាតំណាង​ភ្ញៀវ​ និងញាតិដែល​ចូលមិនដាច់ក្នុងឆ្នាំថ្មី​ ។ល។ ស្ករសនាំមកនូវ​សិរី​កាត់ផ្តាច់គ្រោះ​ចង្រៃ​ទៀតផង ប្រសិនបានប្រគល់មកយើង​ដោយ​អ្នកណាម្នាក់ដែលយើងកោតគោរពដឹងគុណ​វាកាន់តែស័ក្តិសិទ្ធ។

ទី៣ ស្លឹក​ទទឹម

ដើមទទឺម មាន​ថាមពលវិជ្ជមាន​ជាស្រេចសម្រាប់ទ្រងទ្រង់ពេញមួយ​ផ្ទះទៅហើយ​ប្រសិន​អ្នកដាំវាទុក​។​ ចំណែកឯមាន​ស្លឹកវា​ក្បែរខ្លួន ឬងូតទឹកស្លឹកទទឹម​ក្នុងករណីយើង​ចាំបាច់ត្រូវ​ទៅពិធីមិនល្អណា​មួយក្នុងអំឡុង១សប្តាហ៍ដំបូងនៃឆ្នាំថ្មី។ ប្រសិន​ហោទាយថា​លេខអ្នកមិនសូវ​ល្អក្នុងឆ្នាំឆ្លូវគួរដាំ​ដើមនេះ​ពេញមួយឆ្នាំ និង​ព្រលឹម​ឡើងបេះ​ត្រួយមកទុកកាបូប​ជាប់ខ្លួន។ ជំនឿ បង្ហាញថា​ជនជាតិ​ចិនជឿលើថាមពលវិជ្ជមាន​ដ៏​ខ្លាំង​នៃ​ត្រួយទទឹម ដែលអាចបណ្តេញ​ក្លិនឬ​សក្តានុពលខ្មៅកខ្វក់នានា​ចេញបានយ៉ាងស័ក្តិសិទ្ធ៕

គ្រូ ឯម

ចុចអាន៖ ហុងស៊ុយដើមទទឹមក្នុងផ្ទះ​ ទាក់ទិននិងលាភមានកូន

ចុចអាន៖ ប្រពៃណី​ខ្សែ​ស្រ​លាយ​ចិនអាក់ខានមិនបាន​​ ក្នុងពិធី​សែន​នំ​ព្រះខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម