ព័ត៌មានអន្ដរជាតិ
មេដឹកនាំពិភពលោកប្រតិកម្មខ្លាំងៗ ចំពោះពន្ធគយថ្មីរបស់លោក ត្រាំ
នៅថ្ងៃទី២ខែមេសាឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣នៅកម្ពុជា លោក ដូណាល់ ត្រាំ បានប្រកាសពីការដាក់ពន្ធមូលដ្ឋាន១០% លើទំនិញនាំចូលទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងអត្រាខ្ពស់សម្រាប់ប្រទេសមួយចំនួន, ២០% លើផលិតផលសហភាពអឺរ៉ុប, ២៤% លើទំនិញជប៉ុន និង ៣៤%លើការនាំចូលរបស់ចិន។

ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ អាមេរិកបញ្ជាក់ថា មានដៃគូពាណិជ្ជកម្មចំនួន៨ ដែលខ្លួននឹងយកពន្ធគយច្រើនជាងគេ ព្រោះចាត់ទុកថា ដៃគូទាំងនោះជា «អ្នកបំពានធ្ងន់ធ្ងរ» ធ្វើឲ្យខូចដល់គោលដៅសេដ្ឋកិច្ចអាមេរិក ក្នុងនោះមានទាំងកម្ពុជាផងដែរ ដែលលោក ត្រាំ យកពន្ធ៤៩%។
វិធានការទាំងនេះ មានគោលបំណងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម និងជំរុញការផលិតក្នុងស្រុករបស់អាមេរិក។ យ៉ាងណាជុំវិញវិធានការយកពន្ធថ្មីនេះ បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងទូទាំងពិភពលោក។
ខាងក្រោមនេះគឺជាប្រតិកម្មពីសំណាក់មេដឹកនាំពិភពលោកចំពោះវិធានការរបស់លោក ត្រាំ៖
ចក្រភពអង់គ្លេស
លោកនាយករដ្ឋមន្ត្រី Keir Starmer បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចរចាគ្នាជាបន្ត ដើម្បីការពារកុំឲ្យមានជម្លោះកើនឡើងបន្ថែមទៀត។ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសចំពោះដំណោះស្រាយការទូតលើជម្លោះពាណិជ្ជកម្មនេះ។

សហភាពអឺរ៉ុប
មេដឹកនាំទាំងឡាយ បានសម្តែងក្តីព្រួយបារម្ភចំពោះពន្ធគយនេះ ដល់ថ្នាក់មានថ្នាក់ដឹកនាំខ្លះ ជំរុញឲ្យចាត់វិធានការសងសឹកដើម្បីការពារសេដ្ឋកិច្ចរបស់ពួកគេថែមទៀតផង។ នាយករដ្ឋមន្ត្រីអ៊ីតាលីអ្នកស្រី Giorgia Meloni ដែលជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ ហៅពន្ធគយនេះថា ជាវិធីសាស្រ្តដ៏ខុសឆ្គង។

កាណាដា
លោកនាយករដ្ឋមន្ត្រី Mark Carney ប្តេជ្ញាថានឹងប្រយុទ្ធជាមួយពន្ធគយថ្មីនេះ ហើយបង្ហាញពីផែនការសហការជាមួយដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលនៅចំពោះមុខ។

អូស្ត្រាលីនិងនូវែលសេឡង់
ប្រទេសទាំងពីរបានកត់សម្គាល់ពីអតិរេកពាណិជ្ជកម្មដែលមានស្រាប់ និងសម្តែងក្តីព្រួយបារម្ភអំពីសក្តានុពលនៃភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើង។
ជប៉ុន
ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda ព្រមានថា ពន្ធគយនេះអាចបង្ហាញភាពមិនច្បាស់លាស់ទៅក្នុងពាណិជ្ជកម្មសកល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច។

ម៉ិកស៊ិក
លោកស្រីប្រធានាធិបតី Claudia Sheinbaum មិនចង់ឲ្យអន្តរជាតិចាត់វិធានការសងសឹកឡើយ តែត្រូវផ្តោតលើការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅជំនួសវិញ៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


