ព័ត៌មានអន្ដរជាតិ
ហាម៉ាស ត្រៀមដោះលែងចំណាប់ខ្មាំងម្ដងទាំងអស់ ដើម្បីបញ្ចប់សង្គ្រាម
កាសែត The Times of Israel បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣ខែមីនានេះថា ក្រុមហាម៉ាសបានរៀបចំដោះលែងចំណាប់ខ្មាំងដែលនៅសល់ទាំងអស់ក្នុងពេលតែមួយ ដើម្បីជាថ្នូរនឹងបទឈប់បាញ់ជាអចិន្ត្រៃយ៍។

មន្ត្រីប៉ាឡេស្ទីន បាននិយាយថា ក្រុមហាម៉ាសចង់បានការធានាពីអ្នកសម្របសម្រួលថា អ៊ីស្រាអែលនឹងយល់ព្រមចូលកតុចរចាជាបន្តបន្ទាប់ស្តីពីការបញ្ចប់សង្គ្រាម ខណៈនាពេលកន្លងមកអ៊ីស្រាអែលតែងបដិសេធមិនបញ្ឈប់ប្រតិបត្តិការយោធា និងដកកងកម្លាំងចេញពីហ្គាហ្សា បើទោះជាក្រុមសកម្មប្រយុទ្ធនៅហ្គាហ្សាយល់ព្រមដោះលែងចំណាប់ខ្មាំងទាំងអស់ក៏ដោយ។
ក្រុមហាម៉ាស បានទទូចលើការប្រកាន់ខ្ជាប់នូវលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀងកាលពីខែមករា ដើម្បីឈានចូលដល់ដំណាក់កាលទី២ ដែលដើមឡើយត្រូវបានព្រមព្រៀងគ្នាចាប់អនុវត្តនៅថ្ងៃទី២ខែមីនា។ ដំណាក់កាលបន្ទាប់នោះ នឹងត្រូវមានការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ជាថ្នូរនឹងការដកកងកម្លាំងអ៊ីស្រាអែលចេញទាំងស្រុងពីតំបន់ហ្គាហ្សា និងបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។
កន្លងមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានច្រានចោលនូវលក្ខខណ្ឌមួយចំនួននៅក្នុងដំណាក់កាលទី២ ដោយមិនអនុញ្ញាតឲ្យក្រុមហាម៉ាសបន្តកាន់អំណាចនៅហ្គាហ្សា។ យ៉ាងណាមិញ លោក ណេតាន់យ៉ាហ៊ូ ចង់ឲ្យមានការពន្យារពេលបន្ថែមសម្រាប់ដំណាក់កាលដំបូងនៃបទឈប់បាញ់ ដោយមានការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត សម្រាប់ការបញ្ឈប់ប្រតិបត្តិការយោធាជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបន្តប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបឡើងវិញនៅថ្ងៃទី១៨ខែមីនា ហើយជនជាតិប៉ាឡេស្ទីនជាង ១ ០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


