Connect with us

វប្បធម៌ ជំនឿ

ហេតុអ្វីបានជាគេតែងតែដាក់ ឆ្មាបក់ដៃ នៅក្នុងកន្លែងរកស៊ី? មកដឹងពីប្រវត្តិដ៏អស្ចារ្យនៃដើមកំណើតរបស់ ឆ្មាបក់ដៃ

បានផុស

នៅ

ជាការពិតណាស់ នៅតាមកន្លែងរកស៊ីតូចធំនីមួយៗ ភាគច្រើន យើងតែងតែឃើញមានរូបតុក្កដាឆ្មាបក់ដៃ បើយោងទៅតាមជំនឿរបស់ប្រជាជននៅតំបន់អាស៊ី ជាពិសេស ជនជាតិចិន គេមានជំនឿថា ឆ្មានេះ ជាឆ្មានាំលាភ នាំយកសំណាង និងទាក់ទាញអតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើក្រឡេកទៅមើលប្រវត្តិនៃការចាប់ផ្ដើមឲ្យមានជំនឿនេះកើតឡើង ដែលនាំឲ្យគេជឿថា ឆ្មាបក់ដៃ នាំលាភមកកាន់អ្នករកស៊ី គឺមានប្រភពដើមកំណើតមកពីប្រទេសជប៉ុន។ ភាគច្រើនគេតែងតែយល់ច្រឡំថា ជំនឿមួយនេះ មានប្រភពមកពីប្រទេសចិន ក៏ព្រោះតែវាមានភាពពេញនិយមយ៉ាងខ្លាំងនៅទីនោះ ហើយគេតែងតែគោរពបូជារហូតមកដល់បច្ចុប្បន្ន។

យ៉ាងណាមិញ ឆ្មាបក់ដៃ នេះត្រូវបានគេស្គាល់ឈ្មោះជាភាសារជប៉ុនថា Maneki Neko ដែលមានរូបរាងជាសត្វឆ្មាពណ៌ស មានត្រជាក់ស្រួច ពណ៌ក្រហម ជាមួយនឹងក្រញាំធំ និងមានកាក់ជាប់នឹងខ្លួន ដែលវាបាននាំសំណាង ជាជំនឿរបស់ប្រជាជនអាស៊ីអស់ជាច្រើនសតវត្សមកហើយ។

សត្វឆ្មា Maneki Neko មានកំណើតនៅក្នុងសម័យអេដូ (ឆ្នាំ 1603–1868) ដែលបានកើតនៅក្នុងវត្ត Gōtoku-ji ក្នុងទីក្រុងតូក្យូ។ បើយោងទៅតាមអ្នកប្រវត្តិសាស្ត្រនៅវត្តនោះ បានតំណាលឲ្យដឹងថា បុរស ដែលជាមេគ្រប់គ្រងតំបន់ ឈ្មោះថា Ii Naotaka ត្រូវបានឆ្មាពណ៌ស ដែលជាឆ្មាចិញ្ចឹមរបស់អាចារ្យវត្ត ជួយជីវិតលោក​ឲ្យផុតពី រន្ទះបាត់។

ក្នុងកំឡុងពេលបរបាញ់សត្វក្នុងព្រៃ បុរសនេះ បានដើរឆ្លងកាត់ព្រះវិហារនៃវត្ត Gōtoku-ji ហើយលោកក៏បានប្រទះឃើញ ឆ្មាមួយក្បាល មើលមកលោក ហើយវាបានធ្វើសកម្មភាព បកដៃជាសញ្ញា​ ហៅឲ្យចូលទៅក្នុងព្រះវិហារនោះ ក្រោយពីលោកបានដើរចូលទៅដល់ក្នុងព្រះវិហារ ស្រាប់តែមានរន្ទះបាញ់ចំកន្លែងដែលលោកទើបតែដើរចេញមកនោះ។

ដោយមានការដឹងគុណចំពោះ ឆ្មា មួយនេះ ដែលបានជួយជីវិតរបស់ខ្លួន Ii Naotaka បានកសាងប្រាសាទទៅឲ្យឆ្មានោះ ហើយក៏បានធ្វើការគោរពបូជារហូតមក។ មកដល់សព្វថ្ងៃនេះ ទីធ្លាដ៏ស្ងប់ស្ងាត់របស់ Gōtoku-ji មានរូបសំណាកឆ្មារាប់ពាន់ ដែលមានទំហំខុសៗគ្នាពេញទីកន្លែងសក្ការៈបូជា។

មិនតែប៉ុណ្ណោះ នៅទីនោះ តែងតែមាន មនុស្សម្នារ មកមើល រូបសំណាក់សត្វឆ្មាពណ៌ស ដែលមានរាងជាកូនឆ្មាជប៉ុន ដែលវាជាពូជ ដែលបង្ហាញមុខជាញឹកញាប់នៅក្នុងរឿងព្រេងនិទានក្នុងស្រុក ហើយនឹងបានធ្វើការបួងសួងសុំសំណាងល្អ។

លើសពីនោះ ទៅទៀត រូបសំណាក Maneki Neko អាចរកទិញបាននៅប្រាសាទនោះផ្ទាល់ ហើយជាធម្មតា វាត្រូវបានគេទុកជាតង្វាយ ទោះបីមនុស្សជាច្រើនយកវាទៅផ្ទះទុកជាវត្ថុអនុស្សាវរីយ៍ក៏ដោយ។

មិនទាន់អស់នោះទេ មានប្រវត្តិមួយទៀត ដែលធ្វើឲ្យមនុស្សម្នារមានជំនឿទៅលើរូបសំណាក់ឆ្មាពណ៌សនេះ ដែលមានគេបាននិយាយថា នៅក្នុងឆ្នាំ1852 មានស្ត្រីចំណាស់ម្នាក់ រស់នៅខេត្ត អាម៉ាដូ មានជីវភាពក្រីក្រ រកអង្កច្រកឆ្នាំងពុំបាន ថ្ងៃមួយ ស្ត្រីនេះ អស់លិទ្ធភាពរកចំណីចិញ្ចឹមសត្វឆ្មារបស់ខ្លួន ក៏សម្រេចចិត្តថា បោះបង់ឆ្មានោះចោល។ នាពេលរាត្រី ឆ្មានោះបានបង្ហាញខ្លួននៅក្នុងសុបិនរបស់ ស្ត្រីចំណាស់នេះថា បើសិនជា ធ្វើរូបសំណាក់ឆ្មា ដែលរូបរាងដូចជាខ្លូន (ឆ្មាដែលពន្យល់សប្តិ) ខ្លួននឹងជួយឲ្យស្ដ្រីក្រីក្រនេះ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភចាកផុតពីភាពអត់ឃ្លាន។

តាម​ការ​ណែនាំ​របស់​សត្វ​ឆ្មា ស្ត្រី​ចំណាស់​រូប​នេះ​បាន​ធ្វើ​រូបចម្លាក់​ពី​វត្ថុធាតុ Imado-yaki ហើយ​បាន​យកទៅ​ទីសក្ការៈ​ដើម្បី​លក់​វា​នៅ​មាត់ទ្វារ។ ឆ្មា ពិតជាបានរក្សាការសន្យាមែន ហើយរូបចម្លាក់ ត្រូវបានលក់ដាច់ជាខ្លាំង បានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័ស ដែលជួយសង្រ្គោះស្ត្រីចំណាស់ពីភាពក្រីក្រ។

មិនថាប្រភពដើមនៃរូបសំណាកនោះ កើតចេញពីណា ហើយមានប្រវត្តិខុសៗយ៉ាងណាក៏ដោយ ប៉ុន្ដែមានរឿងមួយប្រាកដណាស់ ឆ្មា នាំសំណាង។ នៅឆ្នាំ 1602 ព្រះរាជក្រឹត្យរបស់អធិរាជមួយបានកំណត់ដោះលែងសត្វឆ្មាទាំងអស់នៅក្នុងប្រទេសជប៉ុន ដោយមានបំណងទាញយកប្រយោជន៍ពីសមត្ថភាពធម្មជាតិរបស់សត្វឆ្មា គឺការប្រមាញ់សត្វល្អិត ដូចជាកណ្ដុរ ជាដើម ដែលវាក៏ជាការពេញនិយមមួយក្នុងពេលបច្ចុប្បន្ន ដែលនៅតាមផ្ទះ គេនិយមចិញ្ចឹមឆ្មា ដើម្បីចាប់កណ្ដុរ។

ងាកមកមើលជំនឿនៅក្នុងវិស័យអាជីវកម្មវិញ គេប្រើប្រាស់រូបសំណាក់ ឆ្មាបក់ដៃ នេះ ដើម្បីទាក់ទាញអតិថិជន នាំយកលាភសំណាងមកឲ្យម្ចាស់ផ្ទះឬម្ចាស់អាជីវកម្ម។ បច្ចុប្បន្ន ជំនឿមួយនេះ ត្រូវបានអនុវត្តយ៉ាងពេញនិយមនៅតំបន់អាស៊ីយើងនេះ៕

ប្រភពពី៖ NATIONAL GEOGRAPHIC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរសាធារណការខេត្តរតនគីរី បានជួសជុល ថែទាំផ្លូវជាតិលេខ៧៨ រងការខូចខាតដោយសារទឹកភ្លៀង

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរសុខាភិបាលរាជធានី ចុះដាក់ថ្នាំសម្លាប់ដង្កូវទឹក និងអំពាវនាវឱ្យបំបាត់ជម្រកមូសខ្លា ទើបគ្មានជំងឺគ្រុនឈាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ៖ អនុវត្តន៍រដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំមកនេះ កម្ពុជា សម្រេចបានសមិទ្ធផលធំៗ៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឯកភាពប្រើលក្ខណវិនិច្ឆ័យបែបសង្គម-សេដ្ឋកិច្ច ជាមូលដ្ឋានក្នុងការចរចាប្រាក់ឈ្នួលកម្មករ ឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម