Connect with us

ព័ត៌មានជាតិ

ទៅចាក់សាំង​​ឡាន​ម៉ូតូ​មើល​ផង​បងប្អូន ​នេះ​តម្លៃ​សាំង​​​ត្រូវ​លក់​ពី​ថ្ងៃ ១៦ មិថុនានេះទៅ

បានផុស

នៅ

បើ​យោងសេចក្តីប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម បាន​កំណត់​តម្លៃ​ប្រេង​ឥន្ធនៈ​សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១។

បើ​ផ្អែក​ការ​ជូន​ដំណឹង តម្លៃ​ប្រេង​ឥន្ធនៈ​ដែល​ដាក់​តម្លៃ​លក់ដូច​តទៅ៖

-សាំង​ធម្មតា តម្លៃ ៣ ៩០០ រៀល/លីត្រ
-ម៉ាសូត តម្លៃ ៣ ៥៥០ រៀល/លីត្រ

យោងតាម​សេចក្តី​ប្រកាសអន្តរក្រសួងចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តកំណត់​តម្លៃ​លក់រាយប្រេងឥន្ធនៈនៅកម្ពុជា ផ្អែក​លើការព្រមព្រៀង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា។

តែ​បើយោង​តាម​ការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ ២០២១ នឹងត្រូវលក់៤ ០៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា និង ៣ ៧១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សែនដុល្លារ/លីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ នឹងចុះមក៣ ៩០០ រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣ ៥៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម