សេដ្ឋកិច្ច
បណ្ឌិត គី សេរីវឌ្ឍ៖ អាជីវកម្មខ្នាតតូច និងមធ្យមនឹងរស់ឡើងវិញ ក្រោយរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ច
អាជីវកម្មខ្នាតតូច មធ្យម និងក្រុមអ្នកលក់រាយទាំងអស់ នឹងរស់ឡើងវិញ ក្រោយរាជរដ្ឋាភិបាលបើកចំហសេដ្ឋកិច្ចជាតិនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា បន្ទាប់ពីមើលឃើញថា មានការថយចុះនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃអង្គារនេះថា «យើងនិយាយអំពីការបើកសេដ្ឋកិច្ចឡើងវិញនេះឃើញថា អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺជួយដល់ក្រុមលក់រាយ និងអាជីវកម្មខ្នាតតូច និងមធ្យម ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចរបស់យើង ការនាំចេញវិស័យកាត់ដេរ និងរោងចក្រសហគ្រាសខ្នាតធំ គឺនាំចេញប្រក្រតី បើទោះជាបញ្ហាកូវីដ បានកើតឡើងក៏ដោយ ប៉ុន្តែវិស័យផលិតកម្មខ្នាតតូច និងមធ្យម រួមទាំងវិស័យលក់រាយ និងសេវាកម្មរងគ្រោះធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ»។
បើតាមលោកបណ្ឌិត គី សេរីវឌ្ឍ វិស័យដែលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបាន មានតែវិស័យពីរប៉ុណ្ណោះ គឺវិស័យសេវាកម្ម និងវិស័យផលិតកម្ម។ លោកបណ្ឌិត បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វិស័យផលិតកម្មយើងនៅមានកម្រិត ពេលដែលវិបត្តិកូវីដកើតមានឡើង ភាគច្រើនយើងនាំទំនិញចូលពីបរទេស ធ្វើឱ្យថ្លៃនៃការនាំចូលខ្ពស់ ដោយសារការបិទខ្ទប់ និងការផ្អាកចរាចរណ៍ទំនិញ។
ចំពោះវិស័យទេសចរ លោកបណ្ឌិត គី សេរីវឌ្ឍ បានគូសបញ្ជាក់ថា យើងមានសក្កានុពលទាំងវិស័យធម្មជាតិ ទាំងវប្បធម៌ ប៉ុន្តែយើងមិនចេះធ្វើឱ្យបានលូតលាស់ មិនចេះធ្វើវាឱ្យទទួលបានចំណូលច្រើន ដូច្នេះវិស័យនេះនៅទ្រឹង នៅពេលមានវិបត្តិកើតឡើងវិស័យនេះរងគ្រោះធ្ងន់ជាងគេ។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រដ្ឋាភិបាលបានវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាពាក់កណ្តាលឆ្នាំ ២០២១ ដោយប៉ាន់ស្មានថា មានកំណើនក្នុងអត្រា ២,៤%។ ការប៉ាន់ស្មាននេះ គឺស្រដៀងគ្នាទៅនឹងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុធំៗ ដែលមានក្នុងរង្វង់២,០%។ ដោយឡែក កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% ។
វិបត្តិកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់យ៉ាងដំណំ ខណៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារហើយ គិតចាប់ពីកើតមានជំងឺកូវីដ រហូតមកដល់បច្ចុប្បន្ន។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជម្រាបប្រាប់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ០១ ខែវិច្ឆិកា នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ៕ អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


