Connect with us

សេដ្ឋកិច្ច

បណ្ឌិត គី សេរីវឌ្ឍ៖ អាជីវកម្មខ្នាតតូច និងមធ្យមនឹងរស់ឡើងវិញ ក្រោយរាជរដ្ឋាភិបាលបើកសេដ្ឋកិច្ច

បានផុស

នៅ

អាជីវកម្មខ្នាតតូច មធ្យម និងក្រុមអ្នកលក់រាយទាំងអស់ នឹងរស់ឡើងវិញ ក្រោយរាជរដ្ឋាភិបាលបើកចំហសេដ្ឋកិច្ចជាតិនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា បន្ទាប់ពីមើលឃើញថា មានការថយចុះនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគ​សេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន​នៃរាជបណ្ឌិតសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃអង្គារនេះថា «យើងនិយាយអំពីការបើកសេដ្ឋកិច្ចឡើងវិញនេះឃើញថា អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺជួយដល់ក្រុមលក់រាយ និងអាជីវកម្មខ្នាតតូច និងមធ្យម ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចរបស់យើង ការនាំចេញវិស័យកាត់ដេរ និងរោងចក្រសហគ្រាសខ្នាតធំ គឺនាំចេញប្រក្រតី បើទោះជាបញ្ហាកូវីដ បានកើតឡើងក៏ដោយ ប៉ុន្តែវិស័យផលិតកម្មខ្នាតតូច និងមធ្យម រួមទាំងវិស័យលក់រាយ និងសេវាកម្មរងគ្រោះធ្ងន់ធ្ងរ​ ដោយសារជំងឺកូវីដ»។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍ វិស័យដែលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបាន មានតែវិស័យពីរប៉ុណ្ណោះ គឺវិស័យសេវាកម្ម និងវិស័យផលិតកម្ម។ លោកបណ្ឌិត បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ វិស័យផលិតកម្មយើងនៅមានកម្រិត ពេលដែលវិបត្តិកូវីដកើតមានឡើង ភាគច្រើនយើងនាំទំនិញចូលពីបរទេស ធ្វើឱ្យថ្លៃនៃការនាំចូលខ្ពស់ ដោយសារការបិទខ្ទប់ និងការផ្អាកចរាចរណ៍ទំនិញ។

ចំពោះវិស័យទេសចរ លោកបណ្ឌិត គី សេរីវឌ្ឍ បានគូសបញ្ជាក់ថា យើងមានសក្កានុពលទាំងវិស័យធម្មជាតិ ទាំងវប្បធម៌ ប៉ុន្តែយើងមិន​ចេះធ្វើឱ្យ​បានលូតលាស់ មិនចេះធ្វើវាឱ្យទទួលបានចំណូលច្រើន ដូច្នេះវិស័យនេះនៅទ្រឹង នៅពេលមានវិបត្តិ​កើតឡើងវិស័យនេះរងគ្រោះធ្ងន់ជាងគេ។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រដ្ឋាភិបាលបានវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាពាក់កណ្តាលឆ្នាំ ២០២១ ដោយប៉ាន់ស្មានថា មានកំណើនក្នុងអត្រា ២,៤%។ ការប៉ាន់ស្មាននេះ គឺស្រដៀងគ្នាទៅនឹងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុធំៗ ដែលមានក្នុងរង្វង់២,០%។ ដោយឡែក កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% ។

វិបត្តិកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់យ៉ាងដំណំ ខណៈក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារហើយ គិតចាប់ពីកើតមានជំងឺកូវីដ រហូតមកដល់បច្ចុប្បន្ន។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជម្រាបប្រាប់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ០១ ខែវិច្ឆិកា នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ៕  អត្ថបទ៖ ទួន សុផល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម