សេដ្ឋកិច្ច
កម្ពុជា ស្នើកម្ចី ៦០លានដុល្លារពីជប៉ុនបន្ថែម លើគម្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីខេត្តព្រះសីហនុ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីន្ថែម ៦០លានដុល្លារ លើគម្រោងការសាងសង់កំពង់ផែទឹកជ្រៅថ្មី ជម្រៅ ១៤,៥ម៉ែត្រ ជំហានទី១ ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។

បើតាមលោករដ្ឋមន្រ្តី គម្រោងនេះ មានទំហំទឹកប្រាក់ប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដោយធានាការសាងសង់ឱ្យមានគុណភាពខ្ពស់ បំពាក់នូវបច្ចេកវិទ្យាថ្មីៗ ដែលកំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើបែបនេះ នៅក្នុងជំនួបទ្វេភាគីជាមួយ លោក MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា។

បើតាមលោក ស៊ុន ចាន់ថុល ចាប់ពីឆ្នាំ១៩៩៩ មក ក្រោមការគាំទ្ររបស់ជប៉ុន តាមរយៈកិច្ចសន្យាហិរញ្ញប្បទាន និងជំនួយឥតសំណងនានា កំពង់ផែក្រុងព្រះសីហនុ បានក្លាយជានិម្មិតរូប នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ កំពង់ផែក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទ្រទ្រង់ ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុប។
គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់។ នេះបើតាមលោក ស៊ុន ចាន់ថុល។
កម្ពុជា ក៏បានអរគុណរាជរដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


