សេដ្ឋកិច្ច
ការចរចាកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នារវាងកម្ពុជា-បារាំងរំពឹងថាបិទបញ្ចប់ឆាប់ៗ
ភ្នំពេញ៖ កម្ពុជា-បារាំងរំពឹងថា ការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា(DTA) នឹងបញ្ចប់នាពេលឆាប់ៗនេះដែលជាការបើកផ្លូវដើម្បីកម្ពស់ការធ្វើធុរកិច្ច និងលំហូរវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនបន្ថែមទៀត។
លោកស្រី ប៊ុន នារី អគ្គនាយរងនៃអគ្គនាយដ្ឋានពន្ធដារ(GDT) បានដឹកនាំគណៈប្រតិភូទៅ ចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពិការចៀសវាងការយកពន្ធត្រួតគ្នាជុំទី២ រវាងប្រទេសកម្ពុជានិងប្រទេសបារាំងនៅទីក្រុងបារីសប្រទេសបារាំងកាលពីថ្ងៃទី២៣-២៥ ខែមេសាកន្លងទៅនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់GDT។

លោកស្រីធ្លាប់បានលើកឡើងថា ការបើកផ្លូវចរចាលើ DTA រវាងប្រទេសទាំងពីរ ដែលជាដំណើរវិវត្តន៍ថ្មីមួយទៀតដើម្បីចូលរួមចំណែកដល់កិច្ចសហប្រតិបត្តិការផ្នែកពន្ធដារ ជាពិសេសដើម្បីលើកកម្ពស់ការវិនិយោគ។
លោកស្រីបានថ្លែងថា កន្លងមកប្រទេសទាំងពីបានរៀបចំកិច្ចចរចាកិច្ចព្រមព្រៀង DTA ជុំទី១ម្តងរួចមក ដោយផ្តើមចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំងមកកាន់អគ្គនាយកដ្ឋានពន្ធដារកាលពីខែមេសាឆ្នាំ២០២២កន្លងមក និងក្រោមការសម្របសម្រួលពីតំណាងស្ថានទូត បារាំងប្រចាំ នៅកម្ពុជា។
លោកស្រីបានថ្លែងថា៖«យើងមានជំនឿដ៏មុតមាំថាកិច្ចព្រមព្រៀង DTA កម្ពុជា-បារាំងនឹងក្លាយជាឧបករណ៍ថ្មីបន្ថែមទៀតក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីផ្នែកពន្ធដារ ព្រមទាំងជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ»។

នៅក្នុងកិច្ចប្រជុំចរចាជុំទី២នោះដែរ លោក Martin Klam ប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិនិងអឺរ៉ុប នៃក្រសួងហិរញ្ញវត្ថុបារាំង បានលើកឡើងថា សាទរជាមួយនឹងវឌ្ឍនៈភាពនិងឆន្ទៈនៃការចរចាកិច្ចព្រមប្រៀងរវាងប្រទេសទាំងពីរ ដែលលោករំពឹងការចរចាលើកិច្ចព្រមព្រៀងនេះនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។
លោកស្រី ប៊ុន នារី បានវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែងរបស់ភាគីបារាំង ក្នុងការរៀបចំឱ្យមានកិច្ចចរចាលើកិច្ចព្រមព្រៀងនេះជុំទី២។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង ក្នុងត្រីមាសទី១ឆ្នាំ២០២៤ ការដោះដូរទំនិញរវាងប្រទេសទាំងពីរ មានតម្លៃជាង ១១៦លានដុល្លារ ថយចុះ ៦,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានចំនួនជាង១២៤ ដុល្លារ។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសបារាំងសម្រេចបាន ៩០,៧៥១លានដុលារថយចុះ៣ភាគរយ និងការនាំចូលមានចំនួនជាង២៥ លានដុល្លារ ថយចុះជាង១៨ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


