ព័ត៌មានអន្ដរជាតិ
រៀបការបាន១៥នាទី កូនកំលោះ ឌូបៃ លែងលះភ្លាមៗ ដោយសារហេតុផលនឹកស្មានមិនដល់
យោងតាមគេហទំព័រ Gulfnews កាលថ្ងៃទី២៧ ខែមេសានេះ គូស្នេហ៍មួយគូនៅទីក្រុងឌូបៃ បានលែងលះគ្នាត្រឹមតែរយៈពេល១៥នាទីប៉ុណ្ណោះ បន្ទាប់ពីពិធីមង្គលការពួកគេ ដោយសារតែហេតុផលឪពុកកូនក្រមុំបង្កភាពអាម៉ាសមិនទុកមុខឲ្យខាងប្រុស។
រឿងរ៉ាវខាងលើនេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងអ៉ិនធើណេត ដោយយោងតាមរបាយការណ៍ដដែលបញ្ចាក់ថា គូស្នេហ៍មួយគូនៅទីក្រុងឌូបៃ រួមជាមួយសមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេទាំងអស់បានធ្វើដំណើរទៅកាន់ការិយាល័យ ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសំបុត្រអាពាហ៍ពិពាហ៍ នៅពេលនោះ កូនកំលោះបានយកលុយចំនួន ៥០,០០០ AED ថ្លៃបណ្ណាការជូនឪពុករបស់កូនក្រមុំ ហើយនឹងប្រគល់ឲ្យម្តងទៀត ក្រោយពិធីចប់សព្វគ្រប់ដូចដែលរៀបរាប់អំពីចំនួនទឹកប្រាក់ក្នុងកិច្ចសន្យាអាពាហ៍ពិពាហ៍។
បន្ទាប់ពីពិធីចុះហត្ថលេខាលើអាពាហ៍ពិពាហ៍បានបញ្ចប់ នៅពេលភ្ញៀវផ្សេងទៀតចាប់ផ្តើមវិលត្រឡប់ទៅកាន់កលំនៅឋានរៀងៗខ្លួន ឪពុកក្មេកបានស្នើឲ្យកូនប្រសាប្រគល់ប្រាក់ដែលនៅសល់ចំនួន ១០០,០០០UAE dirhams ពេលនេះកូនកំលោះបានប្រាប់ឪពុកក្មេកឲ្យរង់ចាំពីរបីនាទី ហើយគាត់ធានាថា លុយដែលនៅសល់គឺនៅក្នុងឡានរបស់គាត់។ ទោះបីជាយ៉ាងណា ឪពុកក្មេកទទូចឲ្យកូនប្រសាប្រគល់ប្រាក់ភ្លាមៗ ហើយគាត់បានបង្ខំកូនកំលោះឲ្យប្រាប់សាច់ញាតិ ឬមិត្ដភក្ដិយកលុយមកដោយឥតបង្អង់យូរ។
កូនកំលោះមានអារម្មណ៍ថាឪពុកក្មេកមិនគោរព ហើយនាំភាពអាម៉ាស់ដល់គាត់ ទើបសម្រេចចិត្តចុះចុះហត្ថលេខាលើឯកសារលែងលះ ក្រោយចុះឈ្មោះអាពាហ៍ពិពាហ៍បានតែ ១៥ នាទី ពួកគេបានចែកផ្លូវគ្នាយ៉ាងឆាប់រហ័សដោយហេតុផលមិននឹកស្មានដល់។
ដោយឡែក មេធាវីតំណាងឲ្យកូនកំលោះបាននិយាយថា “កូនកំលោះមានអារម្មណ៍រងការប្រមាថនិងអាម៉ាស់។ គាត់បានប្រាប់ឪពុកក្មេកថាគាត់លែងចង់រៀបការជាមួយកូនស្រីរបស់គាត់ ហើយបានលែងលះនាងត្រឹមតែ ១៥ នាទី បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យាអាពាហ៍ពិពាហ៍” ។
យ៉ាងណាមិញ នៅទីក្រុងឌូបៃ មិនមែនជារឿងចម្លែកនោះទេដែលស្ត្រីជាច្រើនមានអារម្មណ៍ដូចជាពួកគេត្រូវបានគ្រួសារលក់ចេញ បន្ទាប់ពីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍។ ពួកគេក្លាយជាកម្មសិទ្ធិរបស់ស្វាមី ហើយត្រូវគោរពច្បាប់ទាំងអស់ដែលស្វាមីបានកំណត់ សូម្បីតែប្រពន្ធក៏ត្រូវរាយការណ៍ប្រាប់ប្តីនៅកន្លែងណាក៏ដោយ ក៏ត្រូវរង់ចាំការយល់ព្រមពីគាត់ ទើបអាចធ្វើអ្វីបាន ហើយប្រសិនបើនាងចង់រាប់អានជាមួយអ្នកណាម្នាក់ នាងត្រូវតែមានការយល់ព្រមពីប្តីជាមុនសិន។ ស្ត្រី Emirati ភាគច្រើនបន្ទាប់ពីរៀបការរួច នឹងនៅផ្ទះ ហើយចំណាយពេលពេញលើការងារផ្តះសុទ្ធសាធ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាឡិកាមាស អ្នកដំណើរទីតានិកនិងជាសេដ្ឋីជំនួញ ដេញថ្លៃក្នុងតម្លៃ ១.៥ លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


