ព័ត៌មានអន្ដរជាតិ
វៀតណាម តាមរកស្រ្តីដែលលក់ម្នាស់ឲ្យទេសចរបរទេស ៣ផ្លែ ២០ដុល្លារ
ថ្មីៗនេះ មានរឿងផ្ទុះកក្រើកបណ្តាញសង្គមទៀតហើយនៅក្នុងប្រទេសវៀតណាម ដោយស្រ្តីលក់ដូរតាមផ្លូវម្នាក់ លក់កាត់ថ្លៃផ្លែម្នាស់៣ផ្លែតម្លៃ ៥០០ ០០០ដុង (២០ដុល្លារ) ដល់ភ្ញៀវទេសចរបរទេស២នាក់ ហើយពេលនេះតំណាងគណៈកម្មាធិការប្រជាជនសង្កាត់ Hang Dao កំពុងតាមរកស្រ្តីអ្នកលក់ម្នាក់នោះហើយ។ នេះបើតាមការចុះផ្សាយរបស់ VN Express នៅថ្ងៃចន្ទទី២៩ខែមេសា។

តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម គេបានឃើញកើតមានជម្លោះរវាងទេសចរនិងអ្នកលក់ ដោយសារតែអ្នកលក់កាត់ថ្លៃផ្លែម្នាស់ថ្លៃពេក រួចមកអ្នកទិញក៏សុំលុយអាប់ ស្រាប់តែកើតមានការជជែកគ្នាតឹងសរសៃ.ក បង្កការភ្ញាក់ផ្អើលតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនោះក៏មានសន្តិសុខដែលកំពុងល្បាតនិងរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវនៃផ្សាររាត្រី Hang Dao – Dong Xuan ចេញធ្វើអន្តរាគមន៍ ឲ្យអ្នកលក់ប្រគល់លុយជូនទេសចរវិញដើម្បីបញ្ចប់រឿង ហើយអ្នកទាំងអស់គ្នា ក៏បានចាកចេញពីកន្លែងកើតហេតុរៀងៗខ្លួន។

តាមរយៈការចុះពិនិត្យរបស់ប៉ូលិសសង្កាត់ Hang Dao បានរកឃើញថា អាជីវករនោះមិនមែនជាអ្នកស្ថិតនៅក្នុងតំបន់នេះទេ ហើយប៉ូលិសកំពុងបន្តស្វែងរកអ្នកលក់ មកបំភ្លឺជុំវិញហេតុការណ៍នេះដើម្បីដោះស្រាយតាមច្បាប់ ព្រោះថារឿងនេះប៉ះពាល់ដល់មុខមាត់ប្រទេសខ្លាំងណាស់។
គួររម្លឹកថា ខែមុន នៅវៀតណាម ក៏មានផ្ទុះរឿងរ៉ាវពាក់ព័ន្ធអ្នកលក់ដូរអ៊ីចឹងដែរ ដោយកាលនោះស្ត្រីជនជាតិវៀតណាមម្នាក់ បានលក់ផ្លែពុទ្រាទៅឲ្យជនបរទេសម្នាក់ក្នុងតម្លៃថ្លៃរហូតដល់ ២០ម៉ឺនដុង (៨ដុល្លារ) ត្រឹមតែមួយកូនថង់តូចប៉ុណ្ណោះ។

ក្រោយវីដេអូឃ្លីបដែលថតដោយបុរសជនបរទេសរូបនោះចែកចាយលើបណ្ដាញសង្គម វាបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងដល់មហាជន រហូតដល់ធ្វើឲ្យគណៈកម្មាធិការប្រជាជន ស្រុក Tay Ho ដឹកនាំក្រុមជំនាញធ្វើកំណត់ហេតុ និងចេញសេចក្តីសម្រេចដាក់ពិន័យរដ្ឋបា លើស្ត្រីរូបនោះ ពីបទលក់ទំនិញតាមដងផ្លូវ ប្រឆាំងនឹងបទប្បញ្ញត្តិ និងដោយគ្មានការប្រកាសតម្លៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


