ជីវិតកម្សាន្ដ
Han Hye Jin អង្វរសុំឯកជនភាព ក្រោយទទួលការឈ្លានពាននៅវីឡារបស់នាង
តារាម៉ូដែល Han Hye-jin បាននិយាយជាសាធារណៈ អំពីបញ្ហានៃអ្នកមកលេងផ្ទះវីឡារបស់នាងក្នុងទីក្រុង Hongcheon ដោយបង្ហាញការភ័យខ្លាច និងអង្វរសុំឯកជនភាព។ នេះបើយោងតាមការចុះផ្សាយពីប្រភព Allkpop នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។
តារាម៉ូដែលរូបនេះ បានបង្ហោះលើបណ្តាញសង្គមរបស់នាង ដើម្បីដាស់តឿនមនុស្សកុំឲ្យទៅលេងផ្ទះឯកជនរបស់នាង។ នាងបានបង្ហោះសាររួមជាមួយរូបថត និងវីដេអូដែលបង្ហាញពីរថយន្តមិនស្គាល់អត្តសញ្ញាណមួយគ្រឿងនៅមុខផ្ទះវីឡារបស់នាង ។

នៅក្នុងការបង្ហោះរបស់ Han Hye-jin បានចង្អុលប្រាប់អំពីរថយន្ត និងបានរំលឹកឡើងវិញនូវការអង្វររបស់នាងថា “សូមកុំមកទីនេះ! ស្លាកលេខរថយន្តក៏ត្រូវបានថតដោយ CCTV ដែរ។ ខ្ញុំកំពុងសួរអ្នក វាពិតជាគួរឲ្យខ្លាចណាស់” ។
ពីមុននៅក្នុងខែមករា តារាស្រីកូរ៉េរូបនេះ បានចែករំលែកឧបទ្ទវហេតុមួយនៅលើកម្មវិធីផ្សាយតាមអ៊ីនធឺណិត ដែលនាងជួបប្រទះការលុកលុយឯកជនភាព។ នាងបានរៀបរាប់ថា “ថ្មីៗនេះ ពេលខ្ញុំនៅផ្ទះតែម្នាក់ឯង ខ្ញុំឃើញគូស្នេហ៍វ័យកណ្តាលមួយគូកំពុងផឹកតែ និងថតរូបនៅក្នុងទីធ្លារបស់ខ្ញុំ ពួកគេថែមទាំងបានចតឡាននៅចំកណ្តាល។ សម្រាប់ការសំរាកលំហែ។”
នាងបានបន្តដោយពន្យល់ថា គូស្នេហ៍មួយគូនេះបានរកឃើញផ្ទះរបស់នាងដោយការមើល YouTube និងទូរទស្សន៍។ ទោះជាត្រូវបានស្នើសុំឲ្យចាកចេញដោយគួរសម ព្រោះវាជាកម្មសិទ្ធិឯកជន ប៉ុន្តែដំបូងឡើយពួកគេបានយល់ព្រម ប៉ុន្តែបន្ទាប់មកបានបន្តទៅថតរូបបន្ថែមទៀតនៅជិតព្រែក។
សូមជមម្រាបជូនដែរថា Han Hye-jin បានសាងសង់វីឡាផ្ទាល់ខ្លួនមួយនៅ Hongcheon ខេត្ត Gangwon ។ ជីវិតរបស់នាងនៅទីក្រុង Seoul និង Hongcheon រួមទាំងបទពិសោធន៍នៃការរស់នៅជនបទរបស់នាងត្រូវបានបង្ហាញនៅលើ “My Ugly Duckling” របស់ SBS និងប៉ុស្តិ៍ YouTube ផ្ទាល់ខ្លួនរបស់នាង ដែលទាក់ទាញចំណាប់អារម្មណ៍សាធារណៈយ៉ាងសំខាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការចេញសេចក្ដីសម្រេច ម្តាយ Goo Hara គ្មានសិទ្ធិទទួលមរតករបស់កូនស្រីដែលស្លាប់ហើយទេ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ