សន្តិសុខសង្គម
សមត្ថកិច្ចចាប់ខ្លួនមនុស្ស ៥ នាក់ រឹបអូសគ្រឿងញៀនឆ្លងដែនជាង ២០០ គីឡូក្រាម
កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៩) សហការជាមួយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត កម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួន ៥ នាក់ និងរកឃើញគ្រឿងញៀនជាង ២០០ គីឡូក្រាម ក្នុងរថយន្តមួយគ្រឿង។

ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី ២៧ និង ២៨ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងឱ្យដឹងថា ក្រោយការស៊ើបអង្កេតករណីដឹកជញ្ជូន និងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន។
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០ និង២២នាទី ចុះបង្ក្រាបការដឹកជញ្ជូន រក្សាទុកថ្នាំញៀន និងគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ជាបន្តបន្ទាប់ ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បុរសជនសង្ស័យទាំង ៥នាក់ទី១. ឈ្មោះ ដា ទុន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ២.ឈ្មោះ ភីត ឃីត អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងទី៥.ឈ្មោះ សោន ណែត អាយុ២០ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


