ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រិះគន់អាមេរិក ដែលឲ្យមីស៊ីលចម្ងាយឆ្ងាយទៅអ៊ុយក្រែន
រដ្ឋាភិបាលក្រុងព្យុងយ៉ាងរបស់លោក គីម ជុងអ៊ុន បានធ្វើការរិះគន់ចំៗទៅកាន់សហរដ្ឋអាមេរិក ដែលបានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងជើង KCNA ដែលធ្វើបទសម្ភាសន៍ជាមួយមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែមេសា។

ប្រធាននាយកដ្ឋានកិច្ចការយោធាអន្តរជាតិនៃក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា “អាមេរិកបានលួចផ្ដល់មីស៊ីលចម្ងាយឆ្ងាយទៅអ៊ុយក្រែន ដែលនេះជាការបញ្ឆេះភាពមិនស្រណុកចិត្ត និងក្ដីកង្វល់នៃសហគមន៍អន្តរជាតិ”។ មន្ត្រីរូបនេះ បានបន្តថា “អាមេរិកមិនអាចកម្ចាត់កងទ័ពនិងប្រជាជនរុស្ស៊ីដ៏អង់អាចក្លាហានបាននោះទេ បើទោះជាមានការគាំទ្រយោធា ឬសព្វាវុធទំនើបណាមួយក៏ដោយ”។
កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ មន្ត្រីអាមេរិក បានឲ្យដឹងថា មីស៊ីលដែលអាមេរិកឲ្យអ៊ុយក្រែនដោយសម្ងាត់ មានសមត្ថភាពអាចបាញ់ចម្ងាយឆ្ងាយដល់ ៣០០គីឡូម៉ែត្រឯណោះ ហើយវាជាកញ្ចប់ជំនួយផ្នែកសព្វាវុធតម្លៃ ៣០០លានដុល្លារ ដែលអនុម័តដោយលោកប្រធានាធិបតី ចូ បៃឌិន កាលពីខែមីនា។
សូមរំឭកថា ចំណងយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី កំពុងរឹតបន្តឹងយ៉ាងល្អូកល្អឺនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត យល់ឃើញថា នេះជារឿងគួរព្រួយបារម្ភទៅវិញនៅក្នុងឧបទ្វីបកូរ៉េ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


