លទ្ធផលតេស្ដភ្នាក់ងារវីរៈប៊ុនថាំជិត៩០នាក់ដែលពាក់ព័ន្ធអ្នកបើកបរវិជ្ជមានកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

លទ្ធផលតេស្ដភ្នាក់ងារវីរៈប៊ុនថាំជិត៩០នាក់ដែលពាក់ព័ន្ធអ្នកបើកបរវិជ្ជមានកូវីដ-១៩

បានផុស

នៅ

ខេត្តបាត់ដំបង÷ ភ្នាក់ងាររបស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំជិត១០០នាក់ដែលជាប់ពាក់ព័ន្ធជាមួយអ្នកបើកបរដឹកឥវ៉ាន់ ក្រោយការធ្វើតេស្តជំងឺកូវីដ-១៩លើកទី១ លទ្ធផលអវិជ្ជមានទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានបញ្ជាក់ឱ្យដឹងថា ក្នុងមូលដ្ឋានខេត្តបាត់ដំបងដោយសារមានករណីជាប់ពាក់ព័ន្ធជាមួយនឹងអ្នកបើកបរដឹកទំនិញម្នាក់របស់ក្រុមហ៊ុនវីរៈប៊ុនថាំ មានផ្ទុកជំងឺកូវីដ-១៩ អាជ្ញាធរខេត្តបានប្រមូលភ្នាក់ងាររបស់ក្រុមហ៊ុនសាខាធំៗនៅក្នុងខេត្តទាំងអស់ទៅពិនិត្យ និងយកវត្ថុសំណាកទាំងយប់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

លោក បញ្ជាក់ថា ភ្នាក់ងាររបស់ក្រុមហ៊ុនវីរៈប៊ុនថាំ សាខាខេត្តបាត់ដំបងទាំងអស់ដែលជាប់សង្ស័យខាងលើមានចំនួន ៨៨នាក់ អ្នកទាំងអស់បានឆ្លងកាត់ការពិនិត្យតេស្តឧបករណ៍រហ័សលើកទី១ លទ្ធផលអវិជ្ជមានទាំងអស់។

មន្ទីរសុខាភិបាលខេត្តបានឱ្យដឹងដែរថា បុគ្គលិករបស់ក្រុមហ៊ុនដឹកជញ្ជូន​វីរៈ​ប៊ុនថាំ​និងអ្នកពាក់ព័ន្ធដែលបានយកវត្ថុសំណាកទាំងយប់នៅយប់ថ្ងៃទី០២ ខែមេសានេះ សរុបចំនួន៨៨នាក់ ក្នុងនោះរួមមាន សាខាផ្សារថ្មី​ចំនួន៦នាក់ សាខាផ្សារបឹងឈូកចំនួន២១នាក់ សាខាផ្សារលើ​២នាក់ សាខាផ្សារភូពុយចំនួន៥នាក់ រួមទាំងសាខានៅក្នុងស្រុកសំពៅលូ ស្រុកភ្នំព្រឹក និងស្រុកកំរៀង សរុបចំនួន៥៥នាក់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងវះកាត់រលាកខ្នែងពោះវៀនអ្នកជំងឺកូវីដដោយជោគជ័យ

ព័ត៌មានជាតិ២៧ នាទី មុន

ពិនិត្យ​សំណាក​ឃើញ​ថា​អវិជ្ជមាន​ ទើប​បញ្ជូន​ជន​សង្ស័យ ២ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ព័ត៌មានជាតិ៤៤ នាទី មុន

និស្សិតខ្មែរ ៧ រូប ប្រកាសបញ្ចប់ការសិក្សាជោគជ័យលើជំនាញ មីសុីល និងកាំភ្លេីងធំ ពីប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​ទឹក​តាម​សង្កាត់​ទាំង​៥ ​បាន​ប្រហែល​៨០​ភាគរយ​ហើយ

កូវីដ-១៩១ ម៉ោង មុន

ដេកឈឺរុាំរ៉ៃនៅផ្ទះដល់ពេលស្លាប់ មានវិជ្ជមានកូវីដ ឆ្លងដល់ប្រពន្ធនិងកូន៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services