ព័ត៌មានជាតិ
មកដឹងការវិនិយោគធំៗជាច្រើនរបស់លោកឧកញ៉ា សួរ វីរៈ នៅតំបន់កោះស្តេច
កោះស្តេច គឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល និងមានភាពទាក់ទាញខ្លាំង បើធៀបនឹងតំបន់កោះផ្សេងៗនៅកម្ពុជា និងប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម ជាដើម។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ។

ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនដ៏ធំនៅកម្ពុជា លោកឧកញ៉ា សួរ វីរៈ បានប្រាប់កម្ពុជាថ្មីថា នៅតំបន់កោះស្តេច មានប្រជុំកោះប្រមាណ ១៧កោះ។ ប្រជុំកោះទាំង ១៧ មានភាពទាក់ទាញផ្សេងៗគ្នា។ កោះខ្លះមានឆ្នេរ និងសម្បូរទៅដោយផ្កាថ្មស្រស់ស្អាតទាក់ទាញទេសចរយ៉ាងខ្លាំង។ កោះខ្លះទៀត មានភាពអំណោយផលទៅលើការស្ទូចត្រី និងមើលផ្កាថ្ម។ ដូច្នេះហើយ ធ្វើឱ្យកោះស្តេច មានសោភ័ណភាពស្អាត បើធៀបនឹងកោះដទៃនៅកម្ពុជា។ នេះជាការបន្ថែមរបស់លោកឧកញ៉ា សួរ វីរៈ។

ដោយឡែកពាក់ព័ន្ធនឹងគម្រោងវិនិយោគ លោកឧកញ៉ា វីរៈ បានឱ្យដឹងដូច្នេះថា« មកដល់ពេលនេះ ខ្ញុំបានសាងសង់រីសតចំនួនពីរ គឺទី១ កោះស្តេចរីសត និងទី២ កោះអភិជនរីសត»។ បើតាមលោកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា កោះអភិជនរីសត បានបោះទុនសាងសង់ជាង ៤លាន ៥សែនដុល្លារ ដោយមិនគិតតម្លៃដី។ ជាមួយគ្នានេះ លោកគ្រោងសាងសង់រីសតមួយទៀត នៅទល់មុខកោះស្តេច ដោយមាន ១៥០បន្ទប់បន្ថែម ដើម្បីផ្គត់ផ្គង់ភ្ញៀវទេសចរ ដែលមានបំណងមកលេងកោះស្តេចនេះ។

ក្រៅពីការអភិវឌ្ឍលើវិស័យរីសត លោកឧកញ៉ា ដែលមានមុខជំនួញច្រើននៅកម្ពុជា រូបនេះ គ្រោងជួសជុល និងសាងសង់ផែទេសចរណ៍បន្ថែម ដោយសារបច្ចុប្បន្នផែនេះមានសភាពចាស់ចាស់ទ្រុឌទ្រោម និងដោយមានការគាំទ្រពីអភិបាលស្រុក ជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីអភិវឌ្ឍផែទេសចរនេះ។
បើតាមលោកឧកញ៉ា សួរ វីរៈ ផែទេសចរណ៍នេះ គ្រោងសាងសង់លើផ្ទៃដីជាង ២ហិកតា ដោយអាចអនុញ្ញាតឱ្យទូកខ្នាតតូច ចូលចតបានបើទោះជាខែប្រាំង ឬវស្សា។ ក្នុងនោះ ក៏មានហាងកាហ្វេ ភោជណីយដ្ឋាន ចំណតឡាន បញ្ជរព័ត៌មាន ការិយាល័យសម្រាប់ប្រជាសហគមន៍ដែលមានទូរទេសចរណ៍ សម្រាប់បម្រើភ្ញៀវទេសចរ និងសួនស្រស់ស្អាតសម្រាប់ភ្ញៀវចូលលេងពេលឆ្លងកាត់ផងដែរ។

លើសពីនេះទៀត លោកក៏នឹងជួសជុលសាងសង់វត្តចាស់មួយឡើងវិញ ដោយវត្តនេះ ត្រូវបានទុកចោលប្រមាណ ២០ឆ្នាំកន្លងមកហើយ ក្រោយពីក្រោមហ៊ុនចិនទទួលបានសិទ្ធិវិនិយោគតំបន់នេះ។ លោកគូសបញ្ជាក់ថា«ការជួសជុលកែសម្អវត្តនេះ គឺសម្រាប់ពលរដ្ឋនៅក្នុងតំបន់ និងភ្ញៀវទេសចរឆ្លងកាត់អាចចូលបួងសួងសុំសេចក្តីសុខ និងសម្រាប់ប្រើប្រាស់ ក្នុងវិស័យព្រះពុទ្ធសាសនា»។
លោកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់ថា កោះស្តេច មានទេសភាពមិនចាញ់តំបន់ទេសចរណ៍នៅប្រទេសជិតខាងឡើយ ទាំងគុណភាពទឹក ឆ្នេរ តំបន់ស្ទួចត្រី កន្លែងជ្រមុជទឹកមើលផ្កាថ្ម ដ៏ស្រស់ស្អាត ជាពិសេសកោះស្តេច នៅមិនឆ្ងាយពីតំបន់កោះកុងក្រៅ ដោយធ្វើដំណើរតាមទូកលឿនប្រហែល ៣០នាទីប៉ុណ្ណោះ។ សក្តានុពលកោះស្តេច មានភាពទាក់ទាញច្រើន បើធៀបនឹងកោះផ្សេងៗនៅកម្ពុជា និងប្រទេសជិតខាង ដូចជាថៃវៀតណាមជាដើម។ នេះជាការបន្ថែមរបស់លោកឧកញ៉ា សួរ វីរៈ៕








-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


