Connect with us

កូវីដ-១៩

សម្តេចតេជោ ឱ្យយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនជនពិការ ចាស់ជរា និងព្រះសង្ឃ

បានផុស

នៅ

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើ​ការណែនាំទៅកាន់​ក្រុមការងារ​ដែល​កំពុងបើក​ប្រតិបត្តិ​ការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​យកចិត្តទុកដាក់ជាពិសេសទៅលើជនពិការ ជនចាស់ជរា និងព្រះសង្ឃនៅក្នុងតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារពិសេសជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងអស់នៅតំបន់ក្រហម នាព្រឹកថ្ងៃទី៥ ខែឧសភា ផ្ញើទៅកាន់សម្ដេចពិជ័យ សេនា ទៀ បាញ់ និង អ្នកដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ឥត សារ៉ាត់ អ្នកដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហមត្រូវបន្តកិច្ចការងារនៅក្នុងតំបន់នេះឱ្យចប់ចុងចប់ដើម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើមនុស្សទាំងអស់ដែលស្ថិតនៅទីនោះ ជាពិសេសត្រូវសម្លឹងទៅលើជនពិការ និងជនចាស់ជរាដែលគប្បីទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យចូលចាក់មុនគេ ក្នុងករណីដែលមានការចាំបាច់ អ្នកដែលមាន វ័យចំណាស់ ឬជនពិការដែលមិនអាចចូលបាន យើងអាចឆ្លៀតដើម្បីចាក់ជូនពួកគាត់នៅទីកន្លែងរបស់គាត់ ហើយក៏កុំភ្លេចចំពោះព្រះសង្ឃនៅតាមវត្តអារាមដោយសុំឱ្យនិមន្តព្រះសង្ឃមកចាក់ផងដែរ ព្រោះព្រះសង្ឃក៏ជាពលរដ្ឋ”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ “និយាយសរុបមកគឺយើងមិនឱ្យអ្នកណាម្នាក់នៅក្នុងតំបន់ក្រហមខ្វះវ៉ាក់សាំងដើរចេញនោះទេ ដូចជាយើងគ្រោងចាក់ចំនួន៤៥ម៉ឺននាក់ យើងមាន៥២ម៉ឺននាក់ ឥឡូវនេះខ្ញុំអាចនិយាយបានថាទោះបី៥៣ម៉ឺននាក់ ៥៤ ឬ ៥៥ម៉ឺននាក់ ឬច្រើនជាងនេះក៏យើងនៅតែមានលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុង តំបន់ក្រហមឱ្យអស់ផងដែរ”៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម