សេដ្ឋកិច្ច
ប្រធានសមាគម អំពាវនាវកុំឱ្យអាជីវករលក់សាច់ជ្រូក ដំឡើងថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សំណូមពរកុំឱ្យអាជីវករលក់សាច់ជ្រូកតម្លើងថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី លោក ស្រ៊ុន ពៅ បានមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា សូមសំណូមពរដល់អ្នកចិញ្ចឹមជ្រូក និងអាជីវករលក់សាច់ជ្រូកតាមផ្សារទូទាំងប្រទេស សូមកុំលក់តម្លើងថ្លៃ ដោយលក់ក្នុងតម្លៃថេរ ដើម្បីឱ្យអ្នកទិញ ក៏ដូចជាប្រជាជនខ្មែរទាំងអស់ អាចរីករាយនឹងទទួលយកតម្លៃមួយដែលចាត់ទុកថាសមរម្យ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ»។

ប្រធានសមាគមរូបនេះ បានបញ្ជាក់ដែរថា ចំពោះអាជីវករលក់សាច់ជ្រូកនៅតាមផ្សារវិញ ប្រសិនបើចង់ឡើងថ្លៃ ក៏អាចឡើងត្រឹមតែបន្ដិចបន្ដួចទៅបានហើយ នេះក៏ព្រោះតែស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃកំពុងតែលំបាក បើបងប្អូនគិតតែចំណេញដូចរៀងរាល់ឆ្នាំ គឺមិនបាននោះទេ។

សម្រាប់តម្លៃជ្រូករស់ នៅពេលបច្ចុប្បន្ននេះ លោក ស្រ៊ុន ពៅ ក៏បានបញ្ជាក់ផងដែរថា ជ្រូករស់នៅលើទីផ្សារមានតម្លៃចាប់ពី ១ ម៉ឺនរៀល ដល់ ១ ម៉ឺន ៥ រយរៀល ក្នុងមួយគីឡូក្រាម។ ចំណែក សាច់ជ្រូកនៅលើទីផ្សារមានតម្លៃចាប់ពី ១ ម៉ឺន ៨ ពាន់រៀល ទៅ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៩ ពាន់ក្បាល ក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


