ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានប្រទេសចំនួន៦ មិនឲ្យគាំទ្រសកម្មភាពយោធាអាមេរិក
យោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី៦ខែមេសាឆ្នាំ២០២៥ អ៊ីរ៉ង់បានចេញសារព្រមានដល់ប្រទេសជិតខាងខ្លួនចំនួន៦ ដូចជា អ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា តួកគី និងបារ៉ែន ដោយបញ្ជាក់ថា ការគាំទ្រណាមួយសម្រាប់ការវាយប្រហារយោធាអាមេរិកលើអ៊ីរ៉ង់ រួមទាំងការអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ពួកគេ នឹងត្រូវបានចាត់ទុកថាជាអំពើអរិភាព ហើយនឹងត្រូវរងការសងសឹកយ៉ាងធ្ងន់ធ្ងរពីទីក្រុងតេហេរ៉ង់។

ការព្រមាននេះ កើតឡើងបន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ថ្មីៗនេះ អាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា ដោយដាក់ពង្រាយយន្តហោះចម្បាំង នាវា និងកម្លាំងយោធាផ្សេងទៀតទៅកាន់តំបន់។
ជាការឆ្លើយតប អ៊ីរ៉ង់បានបង្កើនកម្រិតប្រកាសអាសន្នផ្នែកយោធា និងបានច្រានចោលកិច្ចចរចាដោយផ្ទាល់ជាមួយអាមេរិកជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ អ៊ីរ៉ង់ប្រកាសថា ខ្លួននៅតែបើកចំហចំពោះការចរចាដោយប្រយោលដែលសម្របសម្រួលដោយអន្តរការីដូចជា ប្រទេសអូម៉ង់ ជាដើម។
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ មានការប្រុងប្រយ័ត្នខ្ពស់។ បន្ថែមពីលើនេះ អ៊ីរ៉ង់បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងអ្វីដែលខ្លួនពណ៌នាថាជាសុន្ទរកថា «ព្រហើន និងប្រមាថ» ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងទម្លាក់គ្រាប់បែក បើអ៊ីរ៉ង់មិនយល់ព្រមលើលក្ខខណ្ឌថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕
ដោយ៖ ឈាង
ចុចអាន៖ មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


