Connect with us

កូវីដ-១៩

ប្រទេស​៣​នៅ​ចក្រភពអង់គ្លេស​លែង​មាន​អ្នក​ស្លាប់​លើក​ដំបូង​ដោយ​​កូវីដ​-​១៩

បានផុស

នៅ

នៅ​ចក្រ​ភព​អង់គ្លេសត្រូវ​បាន​សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា មាន​ប្រទេស​៣​ដែល​មិន​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​សោះ​ជា​លើក​ដំបូង​​ដោយ​សារ​វិធាន​ការ​ទប់​ស្កាត់ និង​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង។

ប្រទេស​អង់គ្លេស​មិន​មាន​អ្នក​ស្លាប់​​ដោយ​កូវីដ-១៩​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ខែ​កក្កដា ដែល​ស្ថានភាព​នេះ​ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​ជំនាញ​ដែល​និយាយ​ថា វា​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​នៃ​ការ​ដាក់​បំរាម និង​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង។

ពលរដ្ឋ​នៅ​ប្រទេស​ស្កុតឡេន​ចេញ​ក្រៅជួបជុំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃចន្ទ​ជា​ពេល​វេលា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២០​មក​ដែលគ្មាន​អ្នក​ស្លាប់​ក្នុង​រយៈ​ពេល​២៨​ថ្ងៃ​​ចុង​ក្រោយ​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ-១៩​នៅ​ប្រទេស​អង់គ្លេស បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​នៃ​ការ​ស្លាប់​តែ​ម្នាក់​គត់​​​កាល​ពី​ថ្ងៃ​ទី​​៣ ខែ​ឧសភា​។

ទន្ទឹម​ជា​មួយ​គ្នា​​នេះ នៅ​ប្រទេស​ស្កុតឡេន​ និង​អៀរឡង់​ខាង​ជើង​ក៏​គ្មាន​អ្នក​ស្លាប់​​ដោយ​កូវីដ-១៩​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ប្រទេស​វែល​វិញ​​មាន​ករណី​ស្លាប់​៤​នាក់។

ក្រុម​​អ្នក​ជំនាញ​បាន​លើក​ឡើង​ពី​ការ​ប្រុង​ប្រយ័ត្ន​​ថា តួលេខ​នេះ​គ្រាន់​តែ​ជា​រង្វាស់​នមួយ​នៃ​ករណី​ស្លាប់​ដោយ​កូវីដ-១៩ និង​​សេចក្តី​រាយការណ៍​យឹត​​។​ ចំនួន​អ្នក​ស្លាប់​ថយ​ចុះ​គឺ​ជា​ជោគជ័យ។

លោក Rowland Kao សាស្ត្រាចារ្យ​បច្ចេកវិទ្យា​នៅ​សកល​វិទ្យាល័យ University of Edinburgh ដែល​បានវិភាគ​នៅ​ផ្នែក​អាសន្ន​បាន​និយាយ​ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ស្លាប់​គឺ​ជា​គុណ​សម្បត្តិ​នៃ​ការ​ចាក់​វ៉ាក់សាំង។

លោក​និយាយ​ថា ៖«​តែង​តែ​មាន​ការ​កត់​ត្រា​នៃ​ការ​ស្លាប់​ខ្ពស់​​នៅ​ក្នុង​ពាក់​កណ្តាល​សប្តាហ៍​​​ តែ​ជា​ទូទៅ នេះ​គឺ​ជា​ដំណឹង​ល្អ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ដែល​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុងករណី​កត់​ត្រាបាន​ប្រែ​ប្រួល​ទៅ​ក្រុម​មនុស្ស​វ័យ​ក្មេង។ មាន​ករណី​ជា​ច្រើន​ទៀត​ដែល​ក្នុង​មួយ​​ឯកតា​ឥឡូវ​នេះ​កើត​មាន​ទៅ​លើ​មនុស្ស​វ័យ​ក្មេង និង​ជំទង់​ដែល​ទំនង​ជា​ងាយ​ស្លាប់​»។

យ៉ាង​ណា នៅ​ពេល​ស្ថានភាព​នៅ​ចក្រ​ភព​អង់គ្លេស​បាន​កំពុង​ល្អ​ប្រសើរ ករណី​ឆ្លង និង​ស្លាប់​ទូទាំង​ពិភពលោក​នៅ​តែ​កំពុង​កើន​ឡើង​។

ភាគ​ច្រើន​បំរាម​នៅ​ប្រទេស​ស្កុតឡេត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧​​ ខែ​ឧសភា។ លោក​ស្រី Nicola Sturgeon នាយក​រដ្ឋ​មន្ត្រី​ស្កុតឡេត​បានឲ្យ​ដឹង​ថា តំបន់​ភាគ​ច្រើន​នៅ​ប្រទេស​លោក​ស្រី​​នឹង​ជាប់​បំរាម​ត្រឹម​កម្រិត​ពីរ ប៉ុន្តែតំបន់ Moray នៅ​ជាប់​កម្រិត​៣​ដោយ​សារ​ថ្មី​ៗ​នេះ​ករណី​ឆ្លង​ថ្មី​កើន​ឡើង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម