Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ អ្នកឆ្លងកូវីដ‑១៩កើនឡើងដល់ជិត២០០នាក់ អ្នកស្លាប់៧នាក់

បានផុស

នៅ

លោក វេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី១៥ឧសភាឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ‑១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុប ចំនួន១៩១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្នុងចំណោមអ្នឆ្លងចំនួន១៩១នាក់នោះមានអ្នកជាសះស្បើយចំនួន១៥នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៦៣នាក់ផ្ទេរទៅព្យាបាលនៅភ្នំពេញចំនួន៦នាក់ និងមានអ្នកកំពុងធ្វើចត្តាឡឺស័កសរុបចំនួន១២២៦នាក់ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ‑១៩ចំនួន២២៥ នាក់ផងដែរ។ 

ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ‑១៩នេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺបានផ្អាក និងបិទខ្ទប់ទីតាំងមួយចំនួនជាបណ្តោះអាសន្នក្នុងនោះរួមមានផ្អាកជាបណ្តោះអាសន្នក្រុមខ្លះ នៃក្រុមហ៊ុន វ៉ា សាន់ (WAH SUN HK FACTORY Co.Ltd) ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បិទខ្ទប់ជាបណ្ដោះអាសន្ន នៃផ្នែកភូមិពង្រ និងផ្នែកខ្លះ នៃភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងការផ្អាកជាបណ្តោះអាសន្ន ឱសថស្ថានរង(ក)សុមនា ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយសារទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ‑១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម