Connect with us

ព័ត៌មានជាតិ

​ការ​វាស់វែងដីធ្លី​​ក្នុង​ខេត្ត​កំពង់ស្ពឺ​ សម្រច​បាន​ប្រមាណ​ ៩៩% ជំរុញ​បញ្ចប់​ត្រឹម​ឆ្នាំ ២០២៥

បានផុស

នៅ

ខេត្តកំពង់​ស្ពឺ​សម្រេច​បាន​ការ​វាស់វែងដីធ្លីជូនប្រជាពលរដ្ឋ​បាន​ប្រមាណ ៩៩% ហើយ​កំពុង​ជំរុញ​​ឲ្យ​បញ្ចប់​ត្រឹមឆ្នាំ ២០២៥​។

ក្នុងឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២ ឃុំ គឺឃុំពាំងល្វា និង​ឃុំជើងរាស់ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ​បានថ្លែង​ថា ទូទាំងខេត្តកំពង់ស្ពឺមានក្បាលដីប៉ាន់ស្មានប្រមាណជា ១ ១០៧ ២៧២ ក្បាលដី ក្នុងនោះក្រុមការងារបានវាស់វែងក្បាលដីបានចំនួន ១ ០៨៨ ០៩៥ ក្បាលដី​ស្មើនឹង ៩៩.៦%

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្ត​បាន​បន្ត​ថា ​នៅសល់​ក្បាលដីប្រមាណ ១៩ ៤៧៧ ទៀត នៅ​មិន​ទាន់​វាស់វែង​ដែល​ស្ថិតក្នុងស្រុកចំនួន ៤ គឺស្រុកឱរ៉ាល់ ស្រុក​បសេដ្ឋ ស្រុក​ភ្នំស្រួច និងស្រុកថ្ពង ដោយសារ​​នៅជាប់ពាក់ព័ន្ធនិងការបែងចែកដែនរដ្ឋបាលខេត្តនិងខេត្ត ដែនជម្រកសត្វព្រៃ និង​ក្រុមហ៊ុនសម្បទានមិនទាន់ដាច់ស្រេច។

ក្នុង​ដំណើរការ​វាស់វែងដីធ្លី​ជូនប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្ត​បានចេញបណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​បាន​ចំនួន ៨៧៣ ១០២ បណ្ណ ស្មើ ៧៩.៩% និងចែក​បណ្ណ​ដល់ដៃប្រជាពលរដ្ឋបានចំនួន​ ៧១៤ ៧៥៧ បណ្ណ ស្មើ ៦៥.៤%

ជាមួយលទ្ធផល​សម្រេ​ចបាននេះ ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ក៏​ជំរុញ​ដល់​មន្ត្រីជំនាញឲ្យបញ្ចប់ការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានចប់​រួចរាល់​ក្នុងឆ្នាំ​ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម