ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តត្រពាំងស្នោរ ដែលស្ថិតនៅ ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ និមន្ត/អញ្ជើញរួមមាន ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្ត គណៈមហានិកាយ ព្រះ មុនីតាលវ័ន មួង ចក្រី ព្រះមេគណខេត្ត គណៈធម្មយុត្តិកនិកាយ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូលដ្ឋាន ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងលោកយាយលោកតា ពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៧០៦ អង្គ/នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេន និងជូន ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រមទាំងពលរដ្ឋ និងពុទ្ធបរិស័ទអ្នកខេត្តកំពង់ស្ពឺផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់ទាំងកម្លាំង កាយចិត្ត និងសម្ភារ ចូលរួមចាប់មគ្គផលកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងទីវត្តអារាមនេះផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍រំលេចពីការលះបង់របស់អ្នកដឹកនាំជំនាន់មុន ដោយលោកបានលះបង់អាយុជីវិតជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពជូនជាតិ ដូចនេះក្នុងនាមជាអ្នកជំនាន់ក្រោយយើងមានកាតព្វកិច្ចជាអ្នកបន្តវេនការពារថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងស្វាហាប់នូវយុទ្ធសាស្ត្របញ្ចកោណ។

ទន្ទឹមនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យពលរដ្ឋ សូមបន្តជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល ជាពិសេសផ្ដល់ជំនឿទុកចិត្តមកលើក្រសួងមុខងារសាធារណៈ ដោយលើកទឹកចិត្តដល់ប្អូនៗដែលមានបំណងចង់ក្លាយជាមន្រ្តីរាជការចូលរួមដាក់ពាក្យប្រឡងប្រជែងធ្វើជាមន្ត្រីរាជការបានដោយមិនចាំបាច់មានខ្សែ ឱ្យតែមានសមត្ថភាពពិតប្រាកដ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ សូមកុំចាញ់បោកការធានាអះអាងរបស់នរណាម្នាក់ក្នុងការជួយឱ្យទទួលបានក្របខណ្ឌមន្ត្រីរាជការ។

សូមជម្រាបជូនថា វត្តត្រពាំងស្នោរនេះ គឺជាទីកន្លែងដែលកងទ័ពស្នាក់នៅកាលពីសម័យសង្គ្រាម។ វត្តត្រពាំងស្នោរបានកសាងឡើងតាំងពីឆ្នាំ១៨០១ បច្ចុប្បន្ននេះមានអាយុកាល២២៤ឆ្នាំ និងមានសមិទ្ធផលជាច្រើនបានរីកដុះដាលពេញបរិវេណវត្ត រួមមាន ៖ ព្រះវិហារថ្មី ដងទង់ ១គូ ខ្លោងទ្វារ ២ សាលាធម្មសភា១ខ្នង រួមទាំងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជា ច្រើនទៀត ដែលគិតជាទឹកប្រាក់សរុបអស់ ១,១២២,៣៧០$៕






-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


