Connect with us

កូវីដ-១៩

កើតជំងឺរបេងដេកឈឺនៅផ្ទះរាប់ខែ ពេលស្លាប់ពិនិត្យឃើញឆ្លងកូវីដ១៩

បានផុស

នៅ

ស្ត្រីម្នាក់ដែលអ្នកភូមិតែងតែឃើញគាត់ដេកឈឺនៅផ្ទះដោយសារជំងឺរបេងនិងឡើងជាតិស្ករហើយបានស្លាប់ ប៉ុន្តែអ្វីដែលអ្នករស់នៅជិតខាងភ័យខ្លាចនោះគឺនៅពេលដែលគ្រូពេទ្យចុះទៅពិនិត្យសំណាកសពស្រាប់តែមានវិជ្ជមាន កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោកឈឹម សាមិ ប្រធានភូមិជ្រោយបាសាក់បានឲ្យកម្ពុជាថ្មីដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី៣ខែមិថុនានេះគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅបានចុះទៅពិនិត្យសំណាករបស់សពស្ត្រីម្នាក់ឈ្មោះ ឈុន វណ្ណា អាយុ៥៨ឆ្នាំរស់នៅក្រុម៥ភូមិជ្រោយបាសាក់សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលបានស្លាប់តាំងពីវេលាម៉ោង១៨និង ២០នាទីយប់ថ្ងៃទី២ខែមិថុនាក្នុងផ្ទះសព។

លោកមេភូមិបន្តថា លុះដល់ពេលគ្រូពេទ្យយកសំណាកមកពិនិត្យសំណាកសពស្រាប់តែមានវិជ្ជមានកូនវីដ១៩ខណះដែលស្ត្រីខាងលើមិនដែលចេញទៅណាក្រៅពីប្តីនៅកំដររាល់ថ្ងៃសោះ។ដូច្នេះជំងឺកូវីដ១៩នេះអាចឆ្លងពីប្តីរបស់គាត់ដែលដើរចេញក្រៅផ្ទះមិនលោះពេល។

អ្វីដែលប្រជាពលរដ្ឋលោកមានការព្រួយបារម្មណ៍ និងច្រួលច្របល់ម្តងទៀតគឺនៅក្នុងភូមិដដែលនេះកាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ មានស្ត្រីម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ហើយត្រូវបានគ្រូពេទ្យហាមប៉ះពាល់និងមិនអនុញាតិឲ្យជួបជុំធ្វើបុណ្យហើយតំកល់នៅក្នុងផ្ទះចំនួន២ថ្ងៃរហូតជះក្លឹនស្អុយទើបគ្រូពេទ្យមកដឹកសពយកទៅបូជា។

ឥឡូវមានម្នាក់ទៀតហើយដែលនៅមិនឆ្ងាយពីផ្ទះស្ត្រីដែលស្លាប់កាលពីថ្ងៃទី៣១ខែឧសភាកន្លងទៅនេះ។ អញ្ចឹងទេសូមប្រុងប្រយត្ន័ទាំងអស់គ្នាព្រោះជំងឺនេះកាចសាហាវខ្លាំងណាស់ មិនលេងសើចទេ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម