កូវីដ-១៩
ធ្វើតេស្តកម្មករបឋម នៅរោងចក្រពូចិន រកឃើញកម្មករ២១នាក់ មានវិជ្ជមានកូវីដ-១៩
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរស្រុកកំពង់ត្រាច និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ បានចុះធ្វើតេស្ត យកសំណាកកម្មកររោងចក្រពូចិន នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីពិនិត្យធ្វើតេស្តយកសំណាក ក្នុងចំណោមកម្មករចំនួន៤៤នាក់ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

ចំពោះការចុះពិនិត្យធ្វើតេស្តយកសំណាក់ដល់កម្មករនាព្រឹកនេះ ក៏មានវត្តមានលោក អូន ខន អភិបាលស្រុកកំពង់ត្រាច និង លោក អឹុង ប៉ូហេង ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តកំពត ព្រមទាំងសមត្ថកិច្ចក្នុងតំបន់ផងដែរ។
ទាក់ទិននឹងការធ្វើតេស្តកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ លោកអូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ដែរថា ចំពោះតួលេខកម្មករវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ គ្រាន់ជាតួលេខបឋម មិនទាន់ជាផ្លូវការនៅឡើយទេ៕
អត្ថបទ៖ សេង ណារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់