Connect with us

កូវីដ-១៩

ក្មេងចាស់ប្រុសស្រី ៥ នាក់ទៀត វិជ្ជមានកូវីដ១៩ ពាក់ព័ន្ធពិធីភ្ជាប់ពាក្យគូដណ្ដឹង​ភូមិធម្មជាតិ

បានផុស

នៅ

រដ្ឋបាលខេត្តព្រះវិហារបានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅលើមនុស្សប្រុសស្រី ៥ នាក់បន្ថែម​ទៀត មានទាំងកុមារ និងមនុស្សចាស់ អំឡុងពេលពួកគេកំពុងធ្វើចត្តាឡីស័ក នៅ​មណ្ឌល​ចត្តាឡីស័ក ស្រុកជាំក្សាន្ត។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ស្រាវ​ជ្រាវ​តាម​ដាន​រក​ឃើញ អ្នក​ប៉ះពាល់​ផ្ទាល់​ និង​ករណីផ្ទុះកូវីដ១៩​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ពិធីភ្ជាប់​ពាក្យ​គូ​ដណ្ដឹង​នៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្តជាង ៧០ នាក់​ និង​អ្នក​ពាក់ព័ន្ធ​ប្រយោលជាង ១៥០ នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទាំង ៥ នាក់គឺជាអ្នកជាប់​ពាក់ព័ន្ធក្នុងកម្មវិធីភ្ជាប់​ពាក្យ​គូ​ដណ្ដឹង​កាលពីថ្ងៃទី ២៧ ខែឧសភា នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​។

អ្នកទាំង៥ ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ថាមាន​ជាប់ព័ន្ធ​ជាមួយ​មនុស្ស​ក្នុង​ពិធីភ្ជាប់​ពាក្យ ហើយ​ត្រូវ​បាន​នាំ​មក​ធ្វើ​ចត្តា​ឡីស័ក នៅ​ថ្ងៃទី ០៦​ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី ១៥ ខែ​មិថុនា​នេះ ទើប​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ១៩។

គិតដល់ថ្ងៃទី​១៥ ខែមិថុនានេះ ខេត្តព្រះវិហារបានរកឃើញអ្នកវិជ្ជមានជំងឺកូវិដ១៩ ចំនួន ៣៣ នាក់ ស្រីចំនួន ១៣ នាក់ និងកុមារីចំនួន ៦ នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៨ នាក់ ខណៈអ្នកជំងឺ ២៥ នាក់កំពុងសម្រាកព្យាបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៧ នាទីutes មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ២ ម៉ោង មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម