Connect with us

កូវីដ-១៩

យកសំណាកទៅធ្វើតេស្តជិត ៦០០ នាក់ រកឃើញអ្នកវិជ្ជមាន ២៧ នាក់ នៅខេត្ត រតនគីរី

បានផុស

នៅ

អាជ្ញាធរខេត្ត រតនគីរី បានយកសំណាកអ្នកពាក់ព័ន្ធ ទៅធ្វើតេស្តជិត ៦០០ នាក់ ក្នុងនោះរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ២៧ នាក់ ដែលធ្វើ​ឲ្យអ្នកឆ្លងកើនឡើងជាង ៥៣០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត រតនគីរី ចុះថ្ងៃទី ០៣ កក្កដា នេះបានឲ្យដឹងថា រដ្ឋបាលខេត្តបានយកសំណាកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដចំនួន ៥៧០ នាក់ទៅធ្វើតេស្តរកវីរុសកូវីដ ១៩ ហើយជាលទ្ធផលរកឃើញអ្នកមានវិជ្ជមានចំនួន ២៧ នាក់។

រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩កន្លងមកសូមស្ម័គ្រចិត្តទៅធ្វើតេស្តនិងដាក់ខ្លួននៅដាច់ដោយឡែកពីអ្នកដ៏ទៃនិងតាមដានសុខភាពរបស់ខ្លួនជាប្រចាំហើយក្នុងករណីមានបញ្ហាសុខភាពសូមប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២១ នេះ ខេត្ត រតនគីរី មានអ្នកឆ្លងជំងឺកូវីដ សរុបចំនួន ៥៣២ នាក់ជាសះស្បើយចំនួន ៦១ នាក់ កំពុងសម្រាកពេទ្យចំនួន ៤៧១ នាក់ និងស្លាប់បាត់បង់ជំវិតចំនួន ៤ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម