ព័ត៌មានជាតិ
ខេត្តរតនគិរី អាចមានភ្លៀង ៥០% នៅអំឡុងពេល៣ ថ្ងៃជាប់ៗគ្នា
តាមការព្យាករណ៍អាកាសធាតុ ខេត្តរតនគិរី នឹងមានមានភ្លៀងធ្លាក់ ៥០% អមមកជាមួយ ផ្គររន្ទះ រយៈពេល៣ ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍អាកាសធាតុ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី ដែលបានចេញផ្សាយនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

មន្ទីរធនធានទឹកខេត្ត បានឱ្យដឹងថា ស្ថានភាពធាតុអាកាសខេត្តរតនគិរី ទទួលឥទ្ធិពល ពីកម្រិតសម្ពាធខ្សោយ សីតុណ្ហភាព២៤°C ទៅ ៣៥°C។ ចំណែកខ្យល់បក់ ប្រែប្រួលទិស និង មានល្បឿន១ ទៅ ៤ ម៉ែត្រ/វិនាទី ហើយមានភ្លៀងផ្គររន្ទះពី តិចទៅមធ្យម បរិមាណ៥០ %។ ការប្រែប្រួលស្ថានភាព ធាតុអាកាសខេត្តរតនគិរី ចាប់ពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នឹងមានភ្លៀងធ្លាក់នៅរយៈពេល ថ្ងៃនេះ។
ស្ថានភាពជាក់ស្តែង នៅពេលព្រឹកពន្លឺព្រះអាទិត្យ ចាប់ផ្តើមក្តៅ ផ្ទៃមេឃមិនមានពពក និងចាប់ពីរសៀលទៅផ្ទៃមេឃមានពពកខ្មៅ រកកលចង់ភ្លៀង។

អំឡុងពេលនេះ សូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ទៅលើការប្រែប្រួលអាកាសធាតុនេះ ដូចជា ខ្យល់ប៉កខ្លាំង មានរន្ទះបាញ់ និងមិនមានភ្លៀងគ្រាប់គ្រាន់ ម៉្យាងវិញទៀត បង្ការខ្លួនពីការត្រូវទឹកភ្លៀង ជៀសវាង ជម្ងឺផ្តាសាយ ក្តៅខ្លួន ដែលអាចប្រឈមជម្ងឺផ្សេងៗទៀត៕
ដោយ៖ ចាប ខៀវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


