ជីវិតកម្សាន្ដ
ចំណងស្នេហា៤ឆ្នាំរបស់ វ៉ាន់ នីឡា មិនប្រែព្រួល ទោះរងការសើចចំអកពីអ្នកដទៃ
ភ្នំពេញ ៖ តារាកំប្លែងវ័យក្មេងកញ្ញា វ៉ាន់ នីឡា ទោះបីជាពេលនេះចំណងអាពាហ៍ពិពាហ៍របស់នាងនៅ មិនទាន់បង្ហាញឡើងជាសាធារណៈដោយសារជាប់គាំងព្រោះជំងឺកូវីដ-១៩ក៏ពិតមែនតែគេសង្កេតឃើញតារាស្រីរូបនេះ និង គូស្នេហ៍នៅតែរក្សាបានក្តីស្រលាញ់ពុំព្រួលប្រែឡើយ។

ជាការពិតរហូតមកទល់ពេលនេះសម្ព័ន្ធភាពស្នេហារវាង វ៉ាន់ នីឡា និងគូស្នេហ៍វ័យប្រហែលគ្នានៅតែមានភាពរឹងមាំហើយផ្អែមល្ហែមនឹងគ្នាប្រៀបដូចសត្វលលកញីឈ្មោលផងដែរ។ កញ្ញា វ៉ាន់ នីឡា បានឲ្យដឹងថា រយៈពេល៤ឆ្នាំ៤ខែដែល មានន័យស្គាល់គ្រប់រសជាតិផ្អែម ល្វីង ជូរចត់ រឿងលំបាកជាច្រើនដែលគេមើលមិនឃើញ។

តារាកំប្លែងកញ្ញា វ៉ាន់ នីឡា បានបន្តថាមានអ្នកខ្លះគេសើចចំអក ដៀលនិយាយដើម គិតអាក្រក់តែខ្ញុំមិនដែលស្ដាប់គិតឬអន់ចិត្ត ផ្លូវខ្ញុំរើសចង់អ្នកណាគិតបែបណាតាមការគួរតែសម្រាប់ខ្ញុំរយ:ពេល៤ ឆ្នាំនេះបានធ្វើឲ្យខ្ញុំស្វែងយល់បានច្រើន។ គេអួតប្ដីទិញពេជ្រទិញផ្ទះឡានតែខ្ញុំអួតគូអនាគតដែលជាពេជ្រសម្រាប់ខ្ញុំ ពេជ្រទិញពេលណាក៏បានតែ បើមនុស្សចាំលើកទឹកចិត្តនឹងគិតពីយើងស្រឡាញ់យើងមិនអាចទិញបានទេ។

នាងនិយាយទៀតថា ”ត្រូវចាំថ្ងៃនេះពេលនេះខ្ញុំលំបាកតែខ្ញុំនៅតែតស៊ូអត់ធ្មត់ទ្រាំបន្តិចនឹងដល់គោលដៅជីវិតគូមិនស្រួលដូចខ្ញុំគិតកាល៣ឆ្នាំមុន តែបើយើងចេះរក្សាគ្នាគឺមិនបាត់បង់ ថែរក្សាគ្នាទៅមកទើបនៅជាមួយគ្នាបានយូរបើមានម្នាក់ថែហើយម្នាក់ទៀតមិនថែគង់តែបែកអញ្ចឹងត្រូវថែទាំងពីរ។

ការមើលងាយនៅពេលដែលខ្ញុំបានជួបគាត់គឺច្រើន តែខ្ញុំសុំតែម្យ៉ាងកុំទាន់លើកទង់សណានៅចាំមើលថ្ងៃជ័យរបស់ខ្ញុំសិន ខ្ញុំចូលចិត្តជីវិតសាមញ្ញមិនហ៊ឺហាមិនឡូយឆាយ តែមានក្ដីសុខ សុំត្រឹមចំណងស្នេហ៍មួយនេះឋិតថេររហូតទៅ៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់