ជីវិតកម្សាន្ដ
ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត
Sublime ដែលជាភ្នាក់ងារតំណាងឲ្យតារាសម្ដែងស្រី Seo Ye Ji បានប្រកាសថា ពួកគេបានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងនឹងបុគ្គលដែលផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះ និងព័ត៌មានមិនពិតអំពីនាង។ នេះបើយោងតាមទៅការចុះពី Allkpop កាលពីថ្ងៃទី ០៣ ខែមេសា កន្លងទៅ។
ទីភ្នាក់ងារនេះបាននិយាយថា «ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្ម ដូចជាការបង្កាច់បង្ខូចព្យាបាទ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបរិហារកេរ្តិ៍ដែលធ្វើឡើងនៅ Seo Ye Ji ពួកយើងបានប្រមូលផ្តុំក្រុមផ្លូវច្បាប់ដែលយកចិត្តទុកដាក់។ នៅក្នុងខែមករា ពួកយើងបានដាក់ពាក្យបណ្ដឹងដំបូងទៅកាន់ស្ថានីយ៍ប៉ូលិស Gangnam»។
មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះដែរ អតីតបុគ្គលិកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពី Seo Ye Ji ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ហើយបញ្ជូនទៅអយ្យការ។ បុគ្គលដែលត្រូវបានកំណត់អត្តសញ្ញាណមួយចំនួន ក៏នឹងត្រូវបញ្ជូនទៅព្រះរាជអាជ្ញាក្នុងពេលឆាប់ៗនេះដែរ។
ភ្នាក់ងារដដែលក៏បានសង្កត់ធ្ងន់បន្ថែមទៀត អំពីជំហររឹងមាំរបស់ពួកគេដោយធ្វើការប្រឆាំងនឹងការបរិហារកេរ្តិ៍តាមអ៊ីនធឺណិតនិងឆ្លើយតបថា ពួកគេនឹងតាមដានរាល់ជនជាប់ចោទទាំងអស់ ដើម្បីធានាថា អ្នកទាំងនោះប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់។ តាមរយៈការត្រួតពិនិត្យជាបន្ត ពួកគេនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងរឹងមាំប្រឆាំងនឹងរាល់សកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុននឹងផ្តល់ការបន្ធូរបន្ថយ ឬឈានដល់ការដោះស្រាយ ព្រោះអាទិភាពរបស់ក្រុមហ៊ុន គឺការពារសិទ្ធិសិល្បកររបស់ដែលស្ថិតក្រោមទ្រនំ។
ចំណាត់ការផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការជាប់ពាក់ព័ន្ធរបស់តារាស្រីវ័យ៣៧ឆ្នាំ ក្នុងពាក្យចចាមអារ៉ាមដែលបង្ហាញពីទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Kim Soo Hyun និងបងប្រុសរបស់គាត់។ ភាពចម្រូងចម្រាសបានចាប់ផ្តើម នៅពេលដែលអ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិ លើការបង្ហោះរបស់អ្នកគាំទ្រ Naver កាលពីថ្ងៃទី ១៣ ខែមីនា ដោយសួរថា តើអ្នក (Seo Ye Ji) លួចលាក់ស្នេហាជាមួយ Kim Soo Hyun មែនអត់ ក្នុងពេលដែលគាត់កំពុងមានទំនាក់ទំនងជាមួយអ្នកផ្សេង! សូមកុំធ្វើអ្នកគាំទ្រខកចិត្តឲ្យសោះ។
យ៉ាងណាមិញ តារាសម្ដែងស្រី Seo Ye Ji បានឆ្លើយតបទៅវិញដោយមិនសំចៃមាត់ថា «ក្នុងនាមខ្ញុំជាមនុស្ស ខ្ញុំមានអារម្មណ៍ធុញថប់ ហត់នឿយ ថប់ដង្ហើម និងឈឺចាប់យ៉ាងខ្លាំង។ ដំបូងឡើយ ខ្ញុំបានឆ្លើយតបចំពោះមតិនេះ ប៉ុន្តែក្រោយមកបានលុបវាចោល។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រឿងនេះនឹងបញ្ឈប់! ខ្ញុំមិនមានទំនាក់ទំនងជាមួយគាត់ (Kim Soo Hyun) ឬបងប្រុសរបស់គាត់ (Lee Ro Bae) ទេ។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្ញុំត្រូវបញ្ជាក់រឿងនេះទេ ប៉ុន្តែថ្ងៃនេះ ខ្ញុំមានអារម្មណ៍តានតឹងមិនគួរឲ្យជឿ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវឈុតថតស៊ិចរបស់អតីតតារាស្រ្តីកូរ៉េ «Sulli» កំពុងតវ៉ាដោយបងប្រុសនាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


