ជីវិតកម្សាន្ដ
វ៉ាន់ នីឡា សុំចិត្តមហាជនឲ្យឈប់ចែករំលែកឬសើចចំអក ករណីក្មេងស្រីម្នាក់ដែលជួបវិបត្តិ
តារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា បានចេញមុខដោយទទូចស្នើសុំដល់មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាបញ្ឈប់ការចែករំលែកឬសើចចំអកលើករណីក្មេងស្រីម្នាក់ដែលកំពុងជួបវិបត្តិ។
កញ្ញា វ៉ាន់ នីឡា បានរៀបរាប់ថា មនុស្សណាដែលស៊ែររឿងរបស់ក្មេងស្រីម្នាក់ ដែលកំពុងតែមានប ញ្ហានៅពេលថ្មីៗនេះ ហើយស៊ែរដោយការសើចចំអកឬយករឿងគាត់មកសើចសប្បាយក្នុងខមិនខ្ញុំសុំប្លុកចោលទាំងអស់។ សូមឲ្យមានសុជីវធម៌ទាំងស្រីទាំងប្រុសទាំងចាស់ទាំងក្មេង ដោយយកចិត្តគេដាក់ចិត្តយើង។

សូមជម្រាបថាថ្មីៗមានការចាប់អារម្មណ៍នូវករណីក្មេងស្រីម្នាក់ព្យាយាមរត់ចូលឡាន ដើម្បីសម្លាប់ខ្លួនប៉ុន្តែមិនបានសម្រេចក៏មកអង្គុយយំក្រោមបង្គោលភ្លើងរហូតដល់សន្លប់បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះមិនទាន់ត្រូវបានគេបញ្ជាក់ពីអត្តសញ្ញាណនោះឡើយ ប៉ុន្តែត្រូវបានអ្នកលេងបណ្ដាញសង្គមTIKTOKអះអាងថា ជាតារាសម្ដែងវ័យក្មេងម្នាក់។


ចំពោះមូលហេតុ ដែលបណ្ដាលឲ្យមានរឿងនេះកើតឡើង ត្រូវបានប្រភពខ្លះបញ្ជាក់ថា ដោយសារក្មេងស្រី ខឹងម្តាយស្តីបន្ទោសរឿងឲ្យបែកពីសង្សារ។ ចំណែកប្រភពខ្លះទៀតបាន អះអាងថា រឿងនេះកើតឡើងបន្ទាប់ពីនាងបានAdd Storyជាវីដេអូបែបមិនសមរម្យជាមួយសង្សារក្នុងបណ្ដាញសង្គមអ៊ីនស្ដាក្រាម៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា



