ព័ត៌មានអន្ដរជាតិ
អាមេរិក ធានាមិនដកខ្លួនចេញពីអង្គការ ណាតូ ឡើយ
តាមការចុះផ្សាយរបស់ RT, សហរដ្ឋអាមេរិក បានបង្ហាញជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនចាកចេញពីអង្គការណាតូឡើយ សូមប្រទេសជាសមាជិកកុំបារម្ភអី។

សម្តីនេះគឺចេញពីមាត់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥។
ការអះអាងរបស់លោក Rubio កើតឡើងចំពេលមានភាពស្រពិចស្រពិលចំពោះសមាជិកភាពរបស់សហរដ្ឋអាមេរិក ដោយលោកត្រាំ តែងបង្ហាញការអាក់អន់ស្រពន់ចិត្តនិងគំរាមដកខ្លួនចេញជាច្រើនលើកច្រើនសាព្រោះតែរដ្ឋណាតូមួយចំនួន មិនអាចបំពេញតាមគោលដៅចំណាយបាន។

ពាក់ព័ន្ធរឿងនេះ ឥឡូវរដ្ឋមន្ត្រីការបរទេសអះអាងថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តចំពោះប្លុកយោធាមួយនេះ។ យោងតាមលោក Rubio, «សហរដ្ឋអាមេរិកជាសមាជិករបស់អង្គការណាតូ! សហរដ្ឋអាមេរិកនៅតែសកម្មក្នុងអង្គការណាតូដូចដើម»។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ លោក Rubio ក៏ជំរុញឲ្យរដ្ឋជាសមាជិកទាំងអស់ ធ្វើយ៉ាងណា ត្រូវតែបង្កើនកញ្ចប់ចំណាយលើយោធារបស់ពួកគេផងដែរ។

សូមជម្រាបជាថ្មី ចាប់តាំងពីចូលកាន់តំណែងជាប្រធាធិបតីសហរដ្ឋអាមេរិកជាលើកទី២ លោក ត្រាំ បានបង្ខំឲ្យសមាជិកណាតូ បង្កើនការបង់ប្រាក់ក្នុងវិស័យការពារជាតិ ព្រមទាំងគំរាមដកអាមេរិកចេញទៀតោង។
ក្រោយការគំរាមនោះ ប្រទេសសមាជិកនៅតំបន់បាល់កង់ មានអេស្តូនី រូម៉ានី ឡេតូនី ម៉ុលឡាវី បានបង្ហាញឆន្ទៈបង្កើនការចំណាយក្នុងវិស័យការពារជាតិ ស្របតាមសំណើររបស់លោកត្រាំ។ ក្រៅពីនេះ ចក្រភពអង់គ្លេសដែលក៏ជាមហាអំណាចផងដែរនោះ ក៏បានបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងសន្ធឹកសន្ធាប់ដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ផ្តាំទៅ ហ្សេលេនស្គី ថា ទោះប្រគល់រ៉ែកម្រ ឲ្យអាមេរិក ក៏អ៊ុយក្រែន មិនអាចចូលណាតូបានដែរ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


