Connect with us

ជីវិតកម្សាន្ដ

វប្បធម៌​ដ៏​រុងរឿង​នៃ​ដូនតា​ខ្មែរ នឹង​លាតត្រដាង​ក្នុង​កម្មវិធី​ថ្មី “​ដែនដី​បុព្វបុរស​”

បានផុស

នៅ

​អាណាចក្រ​ខ្មែរ ជា​ដែនដី​ដ៏​រុងរឿង និង​ចំណាស់​បំផុត​មួយ​លើ​ដែនដី ពោរពេញ​ទៅ​ដោយ​អរិយធម៌ វប្បធម៌ ទទួលស្គាល់​គ្រប់ទិសទី​ជុំវិញ​ពិភពលោក បន្សល់​ទុកជា​កេរដំណែល ជា​អត្តសញ្ញាណ​នៃ​ជាតិ​សាសន៍​រុងរឿង សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​លើកស្ទួយ​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​ខ្ពង់ខ្ពស់ ក៏ដូចជា​បំផុស​ផ្នត់គំនិត​កូន​ខ្មែរ​ជំនាន់​ក្រោយ ងាក​មក​ស្រលាញ់ និង​ថែរក្សា​វប្បធម៌​ជាតិ​កាន់តែ​ផុស​ផល “​កម្ពុ​ជាថ្មី​” ជា​ស្ថាប័ន​ផ្សព្វផ្សាយ​បែប​ឌីជីថល​ធំ​មួយ​នៅ​កម្ពុជា បាន​បង្កើត​កម្មវិធី​ថ្មី ហៅថា “​ដែនដី​បុព្វរ​បុស​” ដែល​នឹង​លាតត្រដាង​ពី​វប្បធម៌ អរិយធម៌​បាន​បន្សល់ទុក​ដោយ​បុព្វបុរស​ខ្មែរ​ទៅកាន់​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​យល់​កាន់តែច្បាស់​ពី​តម្លៃ​នៃ​វប្បធម៌​ជាតិខ្មែរ​។

​លើសពីនេះ “​ដែនដី​បុព្វបុរស​” របស់ “​កម្ពុ​ជាថ្មី​” នឹង​ផ្តល់ឱកាស​ដល់​យុវជន យុវតី​ជំនាន់​ក្រោយ ដែលជា​ទំពាំង​ស្នង​ឫស្សី និង​ស្រលាញ់​វប្បធម៌ ចង់​ថែរក្សា​វប្បធម៌ អាច​ចូលរួម​បង្ហាញ​ស្នាដៃ​របស់ខ្លួន ឬ​សមិទ្ធផល​ធ្លាប់​សម្រេច​បាន​កន្លងមក ពាក់ព័ន្ធ​ទៅនឹង​វប្បធម៌​បុរាណ និង​សម័យ​ទំនើប ក្នុង​កម្មវិធី​ថ្មី​នេះ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ការពារ​វប្បធម៌​ ដែល​ជា​អត្តសញ្ញាណ​ជាតិ ឲ្យ​ដូចនឹង​ពាក្យស្លោក “​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​”​។

“​ដែនដី​បុព្វបុរស​” នឹង​ផ្សាយ​ជា​ផ្លូវការ​លើ​គេហទំព័រ Facebook Page ក៏ដូចជា YouTube Channel ផ្លូវការ​របស់ “​កម្ពុ​ជាថ្មី​” នាពេល​ឆាប់ៗ​ខាងមុខនេះ​។ សូម​ចូលរួម​គាំទ្រ​លើកកម្ពស់​វប្បធម៌​ជាតិ​យើងទាំងអស់គ្នា ដើម្បី​បង្ហាញ​ពិភពលោក​ឲ្យ​យល់​កាន់តែច្បាស់​ពី​វប្បធម៌​ដ៏​ចំណាស់​របស់​ខ្មែរ ដែលជា​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម