Connect with us

ជីវិតកម្សាន្ដ

Lisa ក្រុម Blackpink ឈ្នះពានរង្វាន់ “Queen of ​KPop” ក្នុងកម្មវិធី Global Nubia Awards ២០២១

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK ត្រូវបានប្រកាសថា ជាអ្នកឈ្នះពានរង្វាន់ Female K-pop Idol Of The Year Award (Queen Of K-pop) នៅក្នុងព្រឹត្តិការណ៍ Global Nubia Awards (GNAs) ២០២១ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពានរង្វាន់នេះគឺផ្អែកលើការបោះឆ្នោត​ដែលប្រមូលបានពីអ្នកគាំទ្រមកពី ៨៣ ប្រទេស រួមមានប្រទេសថៃ ជប៉ុន ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល កូរ៉េខាងត្បូង និងសិង្ហបុរី។

ទោះយ៉ាងណា មុនឈ្នះការបោះឆ្នោតនេះ Lisa ត្រូវប្រកួតប្រជែងជាមួយគូប្រជែងផ្សេងទៀតដូចជា Tzuyu ក្រុម TWICE, IU, Hwasaក្រុម MAMAMOO, CL, Irene ក្រុម Red Velvet ក៏ដូចជាសមាជិកក្រុមរបស់នាងដូចជា Jennie និង Rosé ផងដែរ។

ពានរង្វាន់ Global Nubia Awards គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយទស្សនាវដ្តី Nubia របស់​ចក្រភពអង់គ្លេស ដែលធ្វើការដើម្បីបង្ហាញពី​វប្បធម៌​ទំនើបគ្រប់ប្រទេស។

គួរ​បញ្ជាក់​ថា ​អ្នកឈ្នះច្រើនជាងគេក្នុងឆ្នាំនេះគឺ Dua Lipa, Harry Styles និង Little Mix ត្រូវបាន​គេដាក់​ឈ្មោះ​ថា ជាក្រុម​តន្ត្រី​ល្អបំផុត រួមជាមួយនឹង Cardi B ដែល​ជា​សិល្បករ​ហ៊ីបហប​ល្អបំផុត ក៏ដូចជា R&B ជាដើម ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand.

ចុចអាន៖” How You Like That” របស់ក្រុម BLACKPINK ខណៈនេះ មានអ្នកចូលមើល លើសពី ១ពាន់លានដង ក្នុង YouTube

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម