ជីវិតកម្សាន្ដ
Lisa ក្លាយជាតារា K-pop ដំបូងគេ ឡើងឆាក Academy Awards ជាមួយ Doja Cat
ពានរង្វាន់ Academy Awards បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួននៅថ្ងៃទី ២៤ ថាឈ្មោះរបស់ Lisa ត្រូវបានចុះបញ្ជីក្នុងចំណោមអ្នកសម្ដែងសម្រាប់ពានរង្វាន់ Academy Awards លើកទី ៩៧ រួមជាមួយតារាចម្រៀងរ៉េបជនជាតិអាមេរិក Doja Cat និងតារាចម្រៀងអង់គ្លេស RAY ។
កាលពីដើមខែនេះ Lisa បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «Born Again» ដោយសហការជាមួយ Doja Cat និង RAY ។ ពួកគេត្រូវបានគេរំពឹងថា នឹងសម្តែងបទចម្រៀងថ្មីនេះផ្ទាល់ក្នុងកម្មវិធី Academy Awards ឆ្នាំនេះ។
ការចូលរួមរបស់ Lisa ជាប្រវត្តិសាស្ត្រដំបូងគេ ព្រោះមិនដែលមានសិល្បករ K-pop ណាម្នាក់ត្រូវបានគេអញ្ជើញឲ្យសម្ដែងក្នុងកម្មវិធី Oscars ពីមុនមកទេ។ ពានរង្វាន់ Academy Awards លើកទី ៩៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០២ ខែមីនា នៅ Dolby Theatre ក្នុងទីក្រុង Los Angeles នឹងមានការសម្តែងដោយ Lisa ក៏ដូចជាតារានៃខ្សែភាពយន្តតន្ត្រី «Wicked» Ariana Grande និង Cynthia Erivo និងតារាចម្រៀងរ៉េប Queen Latifah ព្រមទាំងតារាកំប្លែង Conan O’Brien បង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាពិធីករ។
លើសពីនេះ ព្រឹត្តិការណ៍ដ៏សំខាន់នេះពង្រឹងឥទ្ធិពលសកលរបស់ Lisa និងគូសបញ្ជាក់អំពីវត្តមានរបស់តារា K-pop នៅលើឆាកដ៏ធំបំផុតរបស់ពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រការពារ Lisa ក្រោយអ្នកកាសែតចោទថា នាងមានបានរហ័ស ទោះវ័យទើប២៧ក្ដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


