ជីវិតកម្សាន្ដ
ចាន់ កែវនិមល ស្លុតចិត្តខ្លាំងក្រោយបាត់បង់ក្មួយស្រីទាំងវ័យក្មេង
ពិធីការិនីសម្បូរវោហាស័ព្ទអ្នកនាង ចាន់ កែវនិមល បានសម្តែងការសោកស្តាយ និងរន្ធត់ចិត្តខ្លាំងបន្ទាប់ពីទទួលដំណឹងមរណ:ភាពរបស់ក្មួយស្រីជាទីស្រលាញ់ទាំងវ័យក្មេងដោយសារជំងឺដ៏កាចសាហាវមួយនេះ។

ដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនេះក៏ឃើញសិល្បករ-សិល្បការិនីព្រមទាំងអ្នកគាំទ្រពិធីការិនី ចាន់ កែវនិមល មួយចំនួនបានចូលរួមរំលែកទុក្ខ និងបង្ហាញការសោកស្តាយជាមួយនាងក្រុមគ្រួសារសពផងដែរ។ បើតាមការបញ្ជាក់ពីអ្នកនាង ចាន់ កែវនិមល បានឲ្យដឹងថា ក្មួយស្រីខ្លួនបានស្លាប់ដោយសាជំងឺគ្រាប់ឈាម ខណ:ក្មួយស្រីរូបនេះបានតស៊ូនឹងជំងឺមួយរយ:មកហើយ។

អ្នកនាង ចាន់ កែវនិមល បានរៀបរាប់ទៀតថា ក្មេងល្អរបស់ម៉ាក់មីង ឈី ឈុយ សូមអោយការចាកចេញមួយនេះដោយសេចក្តីស្ងប់សុខលែងមានកាឈឺចាប់សល់តែការចងចាំដែលល្អៗជារាងរហូត។ សូមអោយជាតិក្រោយក្មួយជាក្មេងដែលស្អាតមានសុខភាពល្អជាងនេះមានស្នាមញញឹមអោយច្រើនជាងនេះ។

តាមការកត់សម្គាល់អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីឆ្នើមមួយរូបប្រចាំទូរទស្សន៍ក្នុងស្រុក និងក្ដោបក្ដាប់តំណែងក្នុងកម្មវិធីធំៗជាច្រើនជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់នាងកាន់តែលេចធ្លោឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ