ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួងស្ថាប័នចំណុះអង្គនីតិប្រតិបត្តិទាំងអស់ លើកលែងតែក្រសួងការពារជាតិ និងអង្គភាពទទួលបន្ទុកសន្ដិសុខសណ្ឋាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃចេញ ត្រូវពិនិត្យឡើងវិញក្នុងការកំណត់ និងអនុវត្តន៍មុខងារ ក្នុងករណីមិនដាច់ស្រេចក្រសួងមុខងារសាធារណៈត្រូវលើកបញ្ហាទៅឱ្យរដ្ឋាភិបាលសម្រេច។

ក្នុងសារាចរចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងស្ថាប័នដែលស្ថិតក្រោមបញ្ជានាយករដ្ឋមន្ត្រីទាំងអស់កំណត់ឡើងវិញនូវមុខងារស្នូល និងមុខងាររងនៃមុខងារស្នូល ពិនិត្យលើក្របខណ្ឌការងារ គាំទ្រដល់ការអនុវត្តមុខងារ តាមដាន និងវាយតម្លៃការអនុវត្ត ត្រូវរៀបចំរចនាសម្ព័ន្ធផ្អែកលើមុខងារស្នូល និងមុខងាររងស្នូល ដោយប្រើប្រាស់ធនធាន និងថវិកាឱ្យអស់ពីលទ្ធភាព និងគណនេយ្យភាព។
សម្ដេចបានបញ្ជាទៅក្រសួងមុខងារសាធារណៈឱ្យផ្ដល់ការគាំទ្រដល់ក្រសួង ស្ថាប័នក្នុងការកំណត់ និងអនុវត្តន៍មុខងារ និងការរៀបចំរចនាសម្ព័ន្ធស្របតាមខ្លឹមសារនៃសារាចរផងដែរ។
ការរៀបចំឡើងវិញនេះគឺផ្អែកលើស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


