ថៃបញ្ជាក់ថា វ៉ាក់​សាំង​ Sinovac​ មាន​​សុវត្ថិ​ភាព​​ អាច​បន្ត​​ប្រើ​​ទៀត​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃបញ្ជាក់ថា វ៉ាក់​សាំង​ Sinovac​ មាន​​សុវត្ថិ​ភាព​​ អាច​បន្ត​​ប្រើ​​ទៀត​​

បានផុស

នៅ

ក្រសួង​សុខាភិបាល​ថៃ​បាន​ទទួច​ថា វ៉ាក់សាំង Sinovac មានសុវត្ថិភាព និង​បន្ត​ប្រើ​ទៀត​ ទោះ​ជា​ទទួល​បាន​ព័ត៌មាន​ពី​មនុស្ស​៧​នាក់​កើត​មានរោគ​សញ្ញា​ដូច​ជា​​ឈាមកក​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​របស់​ក្រសួង​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក Thiravat Hemachudha នាយក​មជ្ឈមណ្ឌលវិទ្យាសាស្ត្រ​សុខាភិបាល​នៃ​ជំងឺ​ឆ្លង​នៅសាកល​វិទ្យាល័យ​​ Chulalongkorn ​បាន​បង្ហាញ​តាម​ Facebook កាល​ពី​ថ្ងៃ​ពុធ​ថា មនុស្ស​៧​នាក់​មាន​​អាការ​ឈឺ​ចាប់​ដូច​ជា​ដាច់​សរសៃ​ឈាមខួរ​ក្បាល បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​នេះ។

មន្ត្រី​បាន​និយាយ​ថា មនុស្ស​ទាំង​៧​នាក់​នោះ​ ដែល​មាន​៦​នាក់​នៅ Rayong និង​ម្នាក់​ទៀត​នៅ​Chon Buri មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ បន្ទាប់​ពី​ក្រុម​វេជ្ជបណ្ឌត​បាន​ព្យាបាល​បញ្ហា​​ឈាមកក។

លោក​វេជ្ជបណ្ឌិត Taweesap Siraprapasiri អ្នក​ឯកទេសនៅ​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺនិយាយ​ថា ​ក្នុង​ចំណោម​​មនុស្ស​​៦​នាក់​​នោះ មាន​​៥​នាក់​ជា​បុគ្គលិក​ពេទ្យ​​ និង១នាក់​ជា​​បុគ្គលិក​មន្ទីរ​ពេទ្យ​​ នៅ​ Rayong ទាំង​អស់ ធ្លាប់​មាន​​ជំងឺ​មុន​ពេល​ចាក់​វ៉ាក់សាំង​ Sinovac។ ​ម្នាក់​មាន​ជំងឺ​មហារីក​ ម្នាក់​មាន​កូលេស្តេរ៉ុល​ខ្ពស់ និង​ធាត់​ជ្រុល ហើយ​មាន​៤​នាក់​បាន​កំពុង​លេច​ថ្នាំ​ពន្យារ​កំណើត។ ពួក​គេ​ចាក់​វ៉ាក់សាំង​ចន្លោះ​ថ្ងៃ​ទី​៥ និង​ទី​៩ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់១​នាក់​នៅ ​Chon Buri ទេ។

អ្នកស្រីវេជ្ជបណ្ឌិត Kulkanya Chokephaibulkit នៅ​មន្ទីរ​ពេទ្យ Siriraj Hospital និយាយ​ថា ពួក​គេ​ទាំង​៦​នាក់​មាន​អាការ​ធ្វើ​ទុក្ខ​ខុស​គ្នា ប៉ុន្តែ​អាការ​ទាំង​នោះ​បាន​ជា​សះ​ស្បើយ​វិញ​ក្នុង​រយៈ​ពេល​១​ទៅ​៣​ថ្ងៃ។

អ្នក​ស្រី​ថា ៖«​អ្នក​ខ្លះ​​មាន​អាការ​​ធ្វើ​ទុក្ខ​​ដូច​ជាដាច់​សរសៃ​ឈាមខួរ​ក្បាល តែ​យើង​មិន​អាច​កំណត់​ច្បាស់​ពី​អ្វី​ដែលបង្ក​នោះ​ទេ។ ការ​ស៊ើប​អង្កេត​មួយ រាប់​បញ្ចូល​ទាំង​ការ​ស្កេន MRI រក​មិន​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​ឡើយ។ ពួក​គេ​ភាគ​ច្រើន​ជា​ស្ត្រី​ដែល​មិន​មាន​អាយុ​ច្រើន​ និង​មិនមាន​ហានិភ័យ​នៃ​ឈាម​កក​ឡើយ»។​

«យើង​គិត​ថា រោគ​សញ្ញា​ត្រូវ​បាន​ផ្សា​ភ្ជាប់​នឹង​ការ​ចាក់​វ៉ាក់សាំង ពី​ព្រោះ​ពួក​គេ​បាន​កើត​មាន​ឡើងក្នុង​រយៈ​ពេល​៥​ទៅ​១០​នាទី បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច»។

លោក​វេជ្ជបណ្ឌត Kulkanya បាន​និយាយ​ថា ក្រុម​​​ស៊ើបអង្កេត​មួយ​មិន​បាន​រក​ឃើញ​អ្វី​មិន​ប្រក្រតី​ពី​ការ​ចចាក់​វ៉ាក់សាំង​ទេ។ វ៉ាក់សាំង​៥០​ម៉ឺន​ដូស​ត្រូវ​បានចែក​ចាយ និង​​បាន​ចាក់​ដល់​មនុស្ស​ជាង​៣០​ម៉ឺន​នាក់​ហើយ។

លោក​ថា ៖«រោគ​សញ្ញា​បែប​នេះ​មិន​មាន​កើត​ឡើង​សម្រាប់​អ្នក​ចាក់​ទាំង​នោះ​គ្រប់​ទី​កន្លែង ប៉ុន្តែ​យើង​នៅ​តែ​បន្ត​តាម​ដាន​ករណី​បែប​នេះ​នៅ​ពេល​ខាង​មុខ​ទៀត។ ដូច្នេះ​ គណកម្មាធិការបាន​បញ្ជាក់​ថា វ៉ាក់សាំង​នេះនៅ​អាច​បន្តប្រើ​ប្រាស់​ដដែល ពី​ព្រោះ​​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ផល​ប៉ះ​ពាល់»។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃលោក Anutin Charnvirakul ទទួច​ថា រដ្ឋាភិបាល​នឹង​មិន​ផ្អាក​កម្មវិធី​ចាក់​វ៉ាក់សាំង Sinovac ឡើយ​ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​សុខាភិបាល​តាម​ដាន​ឲ្យ​បាន​ដិត​​​ដល់​ពី​អាការ​រោគ​សញ្ញារបស់​ប្រជា​ជន ក្រោយ​ពេល​ពួក​គាត់​ចាក់​វ៉ាក់សាំង​រួច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ស៊ា​ង ប៊ុន​លាង ផ្តល់​អំណោយ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​បំបែកសំណុំរឿង លើករណី​លួច ទាំងសម្បុក

កូវីដ-១៩៤ ម៉ោង មុន

ខេត្តព្រះសីហនុ អ្នក​ស្លាប់​កើន​ដល់ ៩នាក់ ជាជនជាតិខ្មែរទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ឪពុកម្តាយ​មិន​នៅផ្ទះ កូន​យក​ភ្លើង​ដុត​ស្រមោច​នៅ​ជញ្ជាំង​ស្បូវ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​០១​ខ្នង​

កូវីដ-១៩៥ ម៉ោង មុន

មិន​ស្រាកស្រាន្ត​ទេ! ឥណ្ឌា នៅ​តែ​បំបែក​កំណត់​ត្រា​កូវីដ ទាំង​ករណី​ឆ្លង​និង​ស្លាប់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services