Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា មិនធូរស្រាលឡើយ ករណីឆ្លងកូវីដទូទាំងពិភពលោកកើនឡើងជាកំណត់ត្រារៀងរាល់ថ្ងៃ

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ជាង ៨៨០,០០០ ករណីត្រូវបានកត់ត្រាទូទាំងពិភពលោកកាលពីថ្ងៃសុក្រ ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យបន្តវិធានការប្រឆាំងនឹងការឆ្លងមេរោគ ដូចជា គម្លាតសង្គម ពាក់ម៉ាស អនាម័យលាងសម្អាតដៃនឹងអាល់កុល ឬជែល ជាដើម ។

លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា លោកយល់ពីជំហាននានាដែលអាចធ្វើឲ្យមានភាពតានតឹង ខណៈដែលលោក៏បានសង្កត់ធ្ងន់លើប្រសិទ្ធភាពរបស់ពួកគេក្នុងការការពារជីវិតផងដែរ ។

ទន្ទឹមនោះ នៅថ្ងៃសៅរ៍នេះ គឺជាខួបឆ្នាំមួយ ចាប់តាំងពីអង្គការសុខភាពពិភពលោកបានប្រកាសចាប់ផ្តើមក្របខ័ណ្ឌអន្តរជាតិដើម្បីអភិវឌ្ឍ និងធានាការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ ។

ស្របពេលជាមួយគ្នានេះ ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា “គោលបំណងដំបូងត្រូវបានសម្រេចហើយ ។ ឥឡូវនេះ យើងមានវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាច្រើន ដើម្បីការពារជំងឺកូវីដ ១៩” ។ ប៉ុន្តែលោកបានបន្ថែមទៀតថា ជ័យជំនះប្រឆាំងនឹងរោគរាតត្បាតនៅតែសល់ផ្លូវវែងឆ្ងាយទៀតទម្រាំដល់ទីបញ្ចប់ ។

លោកក៏បាននិយាយផងដែរថា វ៉ាក់សាំងមិនមែនជាជម្រើសតែមួយនោះទេ ហើយលោកបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពីពិភពលោកដើម្បីអភិវឌ្ឍការព្យាបាលជាដើម ។

គួររម្លឹកថា គិតត្រឹមពេលនេះនៅលើពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៤៦,២២៦,៣៥០ ករណី និងមានអ្នកស្លាប់ចំនួន ៣,០៩៩,៣១៥ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១២៤,០១៨,៤៦៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

ចុចអាន ៖ មេ WHO ថា ពេលនេះជំងឺកូវីដ ១៩ កំពុងឈានដល់កម្រិតខ្ពស់បំផុត ក្រោយមានករណីឆ្លងឡើងជិតទ្វេដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

ព័ត៌មានជាតិ៤៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

សិង្ហបុរី ប្រកាសថា ខ្លួននឹងស៊ើបអង្កេតករណីកប៉ាល់កុងតឺន័រ Dali បុកជាមួយស្ពាន Francis Scott Key

ព័ត៌មានជាតិ២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ ដោះស្រាយបញ្ហាព្រំដែន ត្រូវការតែអ្នកជំនាញមុតស្រួច មិនត្រូវការអ្នកជាតិនិយម អ្នកនយោបាយឡើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

Sokha Hotels

ព័ត៌មានពេញនិយម