ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល និងលីបង់ ព្រមចរចាគ្នាដោយផ្ទាល់ ក្រោយកិច្ចប្រជុំនៅវ៉ាស៊ីនតោន
អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាដោយផ្ទាល់ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារទី១៤ខែមេសាឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានហៅថាជា «ឱកាសប្រវត្តិសាស្ត្រ» សម្រាប់សន្តិភាព។

យោងតាមការផ្សាយរបស់ Korea Times កិច្ចប្រជុំដែលរាប់បញ្ចូលទាំងឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរនេះ គឺជាកិច្ចពិភាក្សាជាន់ខ្ពស់ដោយផ្ទាល់លើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣មក។ ក្រសួងការបរទេសអាមេរិកបានពិពណ៌នាថា ការចរចានេះ «ទទួលបានលទ្ធផលល្អ» តែក្រុមសកម្មប្រយុទ្ធហេសបូឡាហ ដែលជំទាស់នឹងការចរចានេះ នៅតែបន្តបាញ់រ៉ុក្កែតចូលក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល នៅពេលដែលកិច្ចប្រជុំបានចាប់ផ្តើម។
សហរដ្ឋអាមេរិកកំពុងជំរុញឲ្យមានការបញ្ឈប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយព្រួយបារម្ភថា វាអាចប៉ះពាល់ដល់បទឈប់បាញ់រយៈពេលពីសប្ដាហ៍រវាងវ៉ាស៊ីនតោន និងអ៊ីរ៉ង់។ អ៊ីស្រាអែល ដែលកងកម្លាំងរបស់ខ្លួនកំពុងកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូងលីបង់ បានទាមទារឲ្យមានការរំលាយក្រុមហេសបូឡា ខណៈដែលឯកអគ្គរដ្ឋទូតលីបង់ អ្នកស្រី Nada Hamadeh Moawad ទោះបីជាបានហៅកិច្ចប្រជុំនេះថា «មានលក្ខណៈស្ថាបនា» ក៏ដោយ ក៏បានទទូចឲ្យមានបទឈប់បាញ់ និងអធិបតេយ្យភាពពេញលេញរបស់រដ្ឋលើទឹកដីលីបង់ទាំងអស់។ ទន្ទឹមនោះ សហរដ្ឋអាមេរិកនៅតែបន្តការបិទផ្លូវសមុទ្រទៅកាន់កំពង់ផែអ៊ីរ៉ង់ ដ្បិតវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ នៅតែរក្សាបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


