Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​កំពុង​ស្វែង​រក​សិទ្ធិ​ប៉ាតង់​ពី​ជប៉ុន​ដើម្បី​ផលិត​ថ្នាំ​ព្យាបាល​កូវីដ​-​១៩​ដោយ​ខ្លួនឯង

បានផុស

នៅ

ប្រទេស​ថៃ​បាន​កំពុងពិភាក្សា​ជា​មួយ​ប្រទេស​ជប៉ុន​​​ជុំ​វិញ​​កម្មសិទ្ធិ​​បញ្ញា​​សម្រាប់​ឱសថ​ Favipiravir ដែល​​ជា​ប្រភេទ​ថ្នាំ​​ព្យាបាល​ជំងឺ​កូវីដ-១៩ ដើម្បី​ទទួល​បាន​សិទ្ធិ​ផលិត​ថ្នាំ​នេះ​នៅ​ប្រទេស​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យរង​របស់រដ្ឋាភិបាល​ថៃ​ កញ្ញា Traisuree Taisaranakul​ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ​ ចាន់ អូចា បាន​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​​ដាក់​ពី​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ដូច្នេះ​លោក​អាច​​បញ្ជាទិញ​​យ៉ាង​ឆាប់​រហ័ស​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ប៉ាតង់​ និង​ឧបករណ៍​ផលិត​ឱសថ។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​លោក Anutin Chanvirakul បាន​រាយ​ការណ៍​ទៅ​កាន់​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ថា ការ​បញ្ជា​ទិញ​ត្រូវ​បាន​ដាក់​​​ហើយ ដើម្បី​ទិញ​ថ្នាំ​​ Favipiravir ពី​ក្រុម​ហ៊ុន​ជប៉ុន​សម្រាប់​ការ​ចែក​ចាយ​ដល់​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ និង​មន្ទីរ​ពេទ្យ​ឯកជន​ទូទាំង​ប្រទេស។

យោង​តាម​លោក Anutin ថា អង្គការ​ឱសថ​រដ្ឋាភិបាល (GPO) ត្រូវ​បាន​ណែនាំ​ឲ្យ​ស្វែង​រក​សិទ្ធិ​អនុញ្ញាត​​ពី​ប្រទេស​ជប៉ុន​ដើម្បី​ផលិត​ថ្នាំ Favipiravir នៅ​ប្រទេស​ថៃ។

កញ្ញា Traisuree បាន​បញ្ជាក់​ថា ជា​មួយ​គ្នា​នេះ មន្ទីរ​ពេទ្យ​ឯក​ជន​ក៏​អាច​នាំ​ចូល​ថ្នាំ​នេះ​ផង​ដែរ។​

កញ្ញា​​បាន​ឲ្យ​ដឹង​​ថា ៖«រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ជំរាប​ទៅ​គណៈ​រដ្ឋ​មន្ត្រី​ថា GPO កំពុង​ចាត់​ចែង​​ដើម្បី​ទទួល​បាន​សិទ្ធិ​​ប៉ាតង់​សម្រាប់​ការ​ផលិត​ថ្នាំ Favipiravir នៅ​ប្រទេស​ថៃ។​ ជា​មួយ​សិទិ្ធ​ប៉ាតង់​ ថៃ​នឹង​មាន​សុវត្ថិភាព​ជាង​មុន​ពាក់​ព័ន្ធ​នឹង​ការ​ផ្គត់​ផ្គង់​ឱសថ»។

អនុប្រធាន GPO លោក Sirikul Matevelungsun បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ដា អង្គការ​​​បាន​ចាប់​ផ្តើម​​​ផលិត​ថ្នាំ​​គ្រាប់ Favipiravir ២០០​មីលីក្រាម និង​បាន​​​​សាក​ល្បង​ពី​ប្រសិទ្ធភាព​របស់​វា​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​សុខភាពល្អ​។

កញ្ញា​​អ្នក​នាំ​ពាក្យ​​បន្ត​ឲ្យ​ដឹង​​ថា ដំណើរ​ការ​​នេះ​នឹង​បញ្ចប់​នៅ​ខែ​មិថុនា ឬ​កក្កដា ជា​ពេល​ដែល​អង្គការ​នឹង​ដាក់​ពាក្យ​ស្នើ​សុំអាជ្ញាប័ណ្ណ​ដើម្បីផលិត​​ឱសថ​ក្នុង​ស្រុក​ជា​មួយ​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ (FDA)។

អ្នក​នាំពាក្យរដ្ឋាភិបាល​បន្ថែម​ថា ការ​ផលិត​ឱសថ​​អាច​នឹង​​ចាប់​ផ្តើម​ភ្លាមៗ​ បន្ទាប់​ពី​ចុះបញ្ជី​ជា​មួយ​ FDA ប្រសិន​បើ​មិន​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ប៉ាតង់​ទេ​នោះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម