Connect with us

ព័ត៌មានអន្ដរជាតិ

ឡើង​កម្តៅ​ទៀត​ហើយ​ យោធា​មីយ៉ាន់ម៉ា​សម្លាប់​មនុស្ស​៧​នាក់​ទៀត

បានផុស

នៅ

កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​បើក​ការ​បាញ់​ទៅ​លើ​​ក្រុម​បាតុករ​ដែល​បាន​ធ្វើ​ការ​តវ៉ា​​ទ្រង់​ទ្រា​ធំ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​ហោច​ណាស់​មនុស្ស​៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​អាទិត្យ​ ទី​២ ខែ​ឧសភា ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​តវ៉ា ​បន្ទាប់​ពី​​មនុស្ស​ច្រើន​បាន​​ថយ​ចុះ និង​ហាក់​ដូច​ជាមាន​ការ​​អត់​ធ្មត់​​ពី​ការ​បង្ក្រាបដោយ​កម្លាំង​សន្តិសុខ​មួយ​រយៈ​ពេលមក​ បាន​កើត​​ឡើង​ជា​ថ្មី​ដែល​លើក​នេះ​ជា​​​បណ្តាញ​​នៃ​បាតុកម្ម​ពី​ស​ហគមន៍​​​មីយ៉ាន់ម៉ា​ទូទាំង​ពិភព​លោក​​ដែល​ត្រូវ​បាន​​កត់​សំគាល់​ឃើញ​​ថាជា​ «បដិវត្ត​និទាឃ​រដូវពិភព​លោក​របស់​មីយ៉ាន់ម៉ា»។​

អ្នក​​ធ្វើ​បាតុកម្ម​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ធ្វើ​ឲ្យ​ពិភព​លោក​​​ញាប់​ញ័រ​​នឹង​​​សំឡេង​សាមគ្គី​ភាព​របស់​​ប្រជា​ជនមីយ៉ាន់ម៉ា

ក្រុម​បាតុករ​ដែល​ដឹក​នាំ​​ដោយ​ព្រះ​សង្ឃ​ពុទ្ធសាសនា បាន​ធ្វើ​ការ​ដង្ហែ​ឆ្លង​កាត់​ទី​ក្រុង​ធំ​ៗ និង​ទី​ប្រជុំ​ជន​ទូទាំង​ប្រទេសមីយ៉ាន់ម៉ា រាប់​ទាំង​ទី​ក្រុងពាណិជ្ជកម្ម យ៉ាំងហ្គោន និង​ទី​ក្រុង​ធំ​លំដាប់​ទី​២​ ម៉ាន់ដាឡាយ ដែល​ទី​ក្រុង​នេះ​មាន​មនុស្ស​២​នាក់​ត្រូវបាន​បាញ់សម្លាប់។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក Myanmar Now បាន​ផ្សាយ​ថា មនុស្ស​ពីរ​នាក់​​​ត្រូវ​បាន​សម្លាប់​នៅភាគ​កណ្តាល​សង្កាត់ Wetlet និង​មនុស្ស​២​នាក់​ទៀត​ត្រូវ​បាន​ម្លាប់​នៅ​​ភាគ​ខាង​ជើង​​រដ្ឋ Shan។ ម្នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ភាគ​ខាង​ជើង​សង្កាត់ Hpakant។

ការ​តវ៉ា​ទាំង​នេះ​គ្រាន់​តែ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​​ក្រុម​ឧត្តម​សេនីយ៍​បាន​ធ្វើ​រដ្ឋ​ប្រហារ​១កុម្ភៈ​ដើម្បី​បណ្តេញ​ចេញ​មេ​ដឹក​នាំ​ជាប់​ឆ្នោតលោក​ស្រី អ៊ុងសាន ស៊ូជី។

សង្គ្រាម​ស៊ីវិល​ជា​មួយ​ក្រុម​បះ​បោរ​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​ព្រំ​ដែន​ដាច់​ស្រយាល​ភាគ​ខាងជើង និង​ខាង​កើត​ប្រទេស​បាន​កើត​មាន​កាន់​តែ​ខ្លាំងចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ ដែល​បាន​ជំរុញ​ឲ្យ​​ប្រជា​ជន​រាប់​ពាន់​នាក់បាន​ភៀស​ខ្លួន។

តំបន់​មួយ​ចំនួន ជន​ស៊ីវិល​បាន​ប្រើ​អាវុធ​កែ​ច្នៃ និង​សម្ភារៈ​ផ្សេង​ៗ​ដើ​ម្បី​តស៊ូ​ជា​មួយ​កម្លាំង​សន្តិសុខ ខណៈ​តំបន់​កណ្តាល​ដែល​ទី​តាំង​យោធា និង​រដ្ឋាភិបាល​ដែល​​មាន​សន្តិសុខ​ជាច្រើន​ជំនាន់​មក​ហើយ​នោះ​ត្រូវ​បាន​វាយ​ប្រហារ​​ដោយ​រ៉ុក្កែត និង​ការ​ផ្ទុះ​អាវុធ​ផ្សេង​ៗ។

យោង​តាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ​( AAPP) បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​អ្នក​តវ៉ា​ហោច​ណាស់​៧៥៩​នាក់​ហើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម