ព័ត៌មានអន្ដរជាតិ
ថៃថា ប្រើឈ្មោះ «វីរុសបំប្លែងខ្លួនថៃ ឬ Thai variant» មិនត្រឹមត្រូវទេ
អាជ្ញាធរថៃបានសាកសួរពីរបាយការណ៍មួយរបស់មន្ត្រីសុខាភិបាលអង់គ្លេសដែលបានលើកឡើងថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីមួយដែលកំពុងរាលដាលនៅចក្រភពអង់គ្លេសមានប្រភពដើមចេញពីប្រទេសថៃ។
សុខាភិបាលសាធារណៈអង់គ្លេស (PHE), នាយកដ្ឋានសុខាភិបាល និងទីភ្នាក់ងារថែទាំសង្គមនៅចក្រភពអង់គ្លេសបានធ្វើបច្ចុប្បន្នភាពរបាយការណ៍កូរូណាមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា មានករណីវីរុសបំប្លែងខ្លួនថ្មីលេខកូដ C.36.3 ចំនួន១០៩ករណីរកឃើញនៅអង់គ្លេស។

របាយការណ៍របស់ PHE បាននិយាយថា ៖«វីរុសបំប្លែងខ្លួន C.36.3 ត្រូវបានរកឃើញដំបូងនៅប្រទេសថៃ នៅក្នុងករណីដែលអ្នកធ្វើដំណើរមកពីប្រទេសអេហ្ស៊ីប»។
យ៉ាងណា PHE មិនបានបង្ហាញឈ្មោះវីរុសបំប្លែងខ្លួនថ្មីនេះទេ ប៉ុន្តែសារព័ត៌មានចក្រភពអង់គ្លេសបានដាក់ឈ្មោះថា «វីរុសបំប្លែងខ្លួនថៃ ឬ Thai variant។ អាជ្ញាធរថៃបានជំទាស់ភ្លាមៗដោយលើកឡើងថា ប្រើឈ្មោះខុស។
ទីប្រឹក្សាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) លោកវេជ្ជបណ្ឌិត Udom Kachindhorn បាននិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះរកមិនឃើញមានករណីឆ្លងណាមួយនៅក្នុងស្រុក ប្រទេសថៃឡើយ។
លោកថា អាជ្ញាធរអង់គ្លេសគួរប្រាប់មន្ត្រីថៃ ដូច្នេះពួកគេអាចធ្វើការស៊ើបអង្កេត មុនពេលផ្សព្វផ្សាយព័ត៌មានបែបនេះ។ ចក្រភពអង់គ្លេសមិនបានផ្ញើសំណាកនៃវីរុសបំប្លែងខ្លួនថ្មីនេះមកអាជ្ញាធរថៃ ហើយវាគួរត្រូវបានផ្ទៀងផ្ទាល់ដោយមន្ទីរពិសោធច្រើនជាងមួយកន្លែង។

សេចក្តីលំអិតមិនទាន់ច្បាស់ឡើយ ខណៈ PHE នៅតែកំពុងធ្វើការស៊ើបអង្កេតជុំវិញករណីនេះ និងកំពុងធ្វើពិសោធនូវវីរុសបំប្លែងខ្លួនថ្មីនេះក្នុងចំណោមករណីជាច្រើន។
របាយការណ៍បានបង្ហាញថា ៖«រហូតដល់ពេលនេះ មិនមានភស្តុតាងណាដែលបញ្ជាក់ថា វីរុសបំប្លែងខ្លួនថ្មីនេះបណ្តាលឲ្យមានអាការឈឺធ្ងន់ ឬវ៉ាក់សាំងគ្មានប្រសិទ្ធភាពលើវា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ