Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា វីរុសបំប្លែងខ្លួន Delta កំពុងក្លាយជាមេរោគគ្របដណ្តប់ទូទាំងពិភពលោក

បានផុស

នៅ

ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) លោកស្រី Soumya Swaminathan បាននិយាយកាលពីថ្ងៃសុក្រទី១៨ខែមិថុនាថា វីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា កំពុងក្លាយជាវីរុសបំប្លែងខ្លួន គ្របដណ្តប់ទូទាំងពិភពលោក។

Variant accelerating India's Covid-19 explosion: WHO top scientist -  Coronavirus Outbreak News

ចក្រភពអង់គ្លេស បានរាយការណ៍ពីការកើនឡើងនៃការឆ្លងយ៉ាងខ្លាំងជាមួយនឹងវីរុស Delta ខណៈមន្រ្តីសុខភាពសាធារណៈកំពូលរបស់ប្រទេសអាល្លឺម៉ង់ បានព្យាករណ៍ថា វានឹងក្លាយជាវីរុសលេចធ្លោយ៉ាងឆាប់រហ័សនៅទីនោះ ថ្វីបើមានការកើនឡើងនៃអត្រាចាក់វ៉ាក់សាំងក៏ដោយ។

វិមានក្រឹមឡាំងបានស្តីបន្ទោសការកើនឡើងនៃករណីវីរុស Delta ទៅលើការស្ទាក់ស្ទើរចាក់វ៉ាក់សាំងនិងភាពអសមត្ថភាព បន្ទាប់ពីការឆ្លងថ្មីៗនៅក្នុងទីក្រុងមូស្គូ បានបណ្តាលឲ្យមានការភ័យខ្លាចផ្ទុះរលកទីបី។

លោកស្រី Swaminathan បានប្រាប់សន្និសីទសារព័ត៌មានថា “វីរុស Delta គឺកំពុងស្ថិតនៅលើផ្លូវរបស់ខ្លួន ក្នុងការក្លាយទៅជាវីរុសគ្របដណ្តប់ទូទាំងពិភពលោក ដោយសារតែការឆ្លងខ្លាំងរបស់ខ្លួន”។

មន្ត្រី WHO បាននិយាយថា ទ្វីបអាហ្វ្រិកនៅតែជាតំបន់ដែលគួរឲ្យព្រួយបារម្ភ បើទោះបីជាតំបន់នេះ រួមចំណែកត្រឹម៥ភាគរយនៃការឆ្លងថ្មីរបស់ពិភពលោក និងការស្លាប់ ២ភាគរយក៏ដោយ។

ប្រធានកម្មវិធីគ្រាអាសន្នរបស់ WHO លោក Mike Ryan បាននិយាយថា ករណីថ្មីនៅក្នុងប្រទេសណាមីប៊ី សៀរ៉ាឡេអូន លីបេរីយ៉ានិងរ្វាន់ដា បានកើនឡើងទ្វេដងកាលពីសប្តាហ៍មុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កម្ពុជារកឃើញវីរុសកូវីដ-១៩ បម្លែងថ្មី ប្រភេទ B.1.617.2 ចំនួន ៧ករណីលើពលករធ្វើដំណើរមកពីថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម