Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ខ្លាច​រាល​ដាល​កូវីដ​ទៅ​ខេត្ត ​បើ​ដាក់​បំរាម​ក្រុង​បាំងកកពេញលេញ

បានផុស

នៅ

នាយក​ដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​បាន​ស្នើ​​សុំ​ដាក់​បំរាម​តឹង​តែង​​តែ​នៅ​​កន្លែង​​​ដែល​មាន​​ឆ្លង​កូវីដ-១៩​នៅទី​ក្រុង​បាំងកក ពី​ព្រោះការ​ដាក់​បំរាម​​​ពេញ​លេញ​ទូទាំង​ទី​ក្រុង​អាចបណ្តាល​ឲ្យ​​រាល​ដាល​ទៅ​កាន់​បណ្តា​ខេត្ត​​នានា​ ដោយសារ​ពលករ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

កាល​ពី​ថ្ងៃ​សុក្រ​​ម្សិល​មិញ​អ្នក​នាំ​ពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​កូវីដ-១៩ (CCSA) អ្នក​ស្រី​វេជ្ជបណ្ឌិត​ Apisamai​ Srirangson បាន​ឲ្យ​ដឹង​ថា នាយកដ្ឋាន​បាន​​លើក​ឡើង​ពី​ការ​ដាក់​បំរាម​អាច​ត្រូវ​បាន​រឹត​បន្តឹង​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់​​​ដូច​ជា កន្លែង​ការងារ​ពលករ​អន្តោ​ប្រវេសន៍ ទី​កន្លែង​ស្នាក់​នៅ​របស់​ពលករ​ ផ្សារ​ជាក់​លាក់ និងខណ្ឌ​ជាក់​លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរ​ត្រូវ​បាន​បង្ហាញ​ដល់​មជ្ឈមណ្ឌល​រដ្ឋបាល​ស្ថានភាព​កូវីដ-១៩ កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ។

អ្នក​ស្រី Apisamai លើក​ឡើង​ថា នាយកដ្ឋាន​ក៏​បាន​លើក​ឡើង​ដែរ​ពី​អាជីវកម្ម ឬ​សកម្មភាព​ដែល​មាន​ហានិភ័យ​គួរ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ។ នាយកដ្ឋាន​ចង់​សំដៅ​ទៅការ​ដាក់​បំរាម​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​​បិទ​ទី​ក្រុង​ទាំង​មូល។

មន្ត្រី​សុខាភិបាល​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ដាក់​បំរាម​ពេញ​លេញ​ទូទាំង​ទី​ក្រុង​​អាច​​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។ ឧទាហរណ៍ ការ​បិទ​​សាលា​រៀន​ឥស្លាម Markaz ទាំង​ស្រុង​នៅ​ Yala ដែល​បណ្តាល​ឲ្យ​​រាល​ដាល​ឆ្លងកូវីដ​​ទៅ​ដល់​ខេត្ត​១១​នៅភាគ​ខាង​ត្បូង​ប្រទេស។

អ្នក​ស្រី​វេជ្ជបណ្ឌិត Apisamai មាន​ប្រសាសន៍​ថា ៖«មន្ត្រី​មាន​ការ​ងឿ​ឆ្ងល់​ថា​​តើ ការ​ដាក់​បំរាមពេញ​លេញ​ជំរុញ​ឲ្យ​ពលករ​វិល​ទៅ​ស្រុក​កំណើត​វិញ ហើយ​​អាចជា​ប្រភព​ទៅ​ចម្លង​​ដល់​តាម​បណ្តា​ខេត្ត»។

អាជ្ញាធរសុខាភិបាល​បាន​កំពុងពិនិត្យ​មើល​ពី​វិធាន​ការ​ទប់​ស្កាត់កូវីដ-១៩​នៅ​តំបន់​ដែល​ផ្ទុះ​ឆ្លង។

អ្នក​ស្រីបាន​លើក​ឡើង​ពី​ការ​ផ្ទុះ​ឆ្លង​នៅ​ផ្សារ Simummuang ក្នុង​ស្រុក Lum Luk Ka នៅ​ខេត្ត​ Pathumi Thani។

ផ្សារ​លក់​ដំ​ទំហំ​៣៥០​រ៉ៃ​បាន​បម្រើបណ្តាញ​ពាណិជ្ជកម្ម​ទូទាំង​ប្រទេស​ពាក់​ព័ន្ធ​នឹង​ផលិតផល​កសិកម្ម​តូច-ធំ​នៅ​តាម​បណ្តា​ខេត្ត និង​មាន​អតិថិជន​ប្រហែល​២​ម៉ឺន​នាក់ និង​អ្នក​លក់​២​ម៉ឺន​នាក់ ហើយ​មាន​ពលករ​អន្តោ​ប្រវេសន៍​ចេញ​ចូល​ផ្សារ​នោះ​ជា​រៀង​រាល់​ថ្ងៃ។

ទី​ក្រុង​បាំង​កក​មាន​ករណី​ឆ្លង​ជា​ចង្កោម​ដល់​ទៅ​១០៧​កន្លែង និង​មាន​អ្នក​ឆ្លង​៦៤៩៧៧​នាក់​នៅ​ក្នុង​រលក​ទី​៣​នៃ​កូវីដ-១៩​ដែល​ចាប់​ផ្តើម​កាល​ពី​ដើម​ខែ​មេសា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម