ចិន ត្រៀម​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​ប្រទេស​ជាច្រើនទៀតនៅ​អាស៊ី-ប៉ាស៊ីហ្វិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ចិន ត្រៀម​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​ប្រទេស​ជាច្រើនទៀតនៅ​អាស៊ី-ប៉ាស៊ីហ្វិក

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅ​ថ្ងៃព្រហ្បត្តិ៍បាន បាន​ប្រកាស​ពី​ចេតនា​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ​បណ្តា​ប្រទេស​ជាច្រើនទៀត ក្នុង​ចេតនា​ពង្រឹងឥទ្ធិពល​របស់​ខ្លួនក្នុង​តំបន់​ឡើង​វិញ ស្រប​ពេល​ការ​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុង​ជំនួប​ថ្នាក់ CEO នៅ​ឯវេទិការបស់កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅ​កាត់ Apec លោកស៊ី បាននិយាយថា រដ្ឋាភិបាល​ចិន នឹងពិភាក្សា ក៏ដូចជាចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី ជាមួយប្រទេស​មួយចំនួន ប៉ុន្តែ​មិនមែន​ក្នុងចេតនា​ធ្វើ​ការ​បង្រួប​បង្រួម​សម្ព័ន្ធមិត្តរបស់​ខ្លួន ដើម្បី​ប្រឆាំង​សហរដ្ឋអាមេរិកនោះ​ឡើយ។

ក្នុង​កិច្ច​ប្រជុំ​តាម​រយៈ​អន​ឡាញ ដែល​ប្រទេស​ម៉ាឡេស៊ី ធ្វើ​ជាម្ចាស់​ផ្ទះ លោក ស៊ី បញ្ជាក់​ទៀត​ថា “ប្រទេសចិន បានធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធអន្តរជាតិ អស់រយៈពេលជាយូរមកហើយ។ យើងមិនត្រលប់ទៅរកប្រវត្តិសាស្ត្រកាល​ពីអតីតកាលនោះ​ទេ ហើយក៏​មិនស្វែងរកការបង្រួបបង្រួមនិងបង្កើតជាសម្ព័ន្ធតូចៗ ដើម្បី​កាត់​ផ្តាច់​ប្រទេស​ផ្សេង​នោះ​ដែរ។”

លោកថា ប្រទេស​ចិន នៅ​តែ​បើក​ចំហរ​សម្រាប់​វិនិយោគិន​បរទេស ចូលរួម​ធ្វើ​ពាណិជ្ជកម្មពហុភាគី៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services