ទីបំផុត ថៃ បិទខ្ទប់ទីក្រុងបាងកក និងខេត្តជុំវិញ ក្រោយវីរុសបំប្លែងខ្លួនឥណ្ឌាវាយលុកខ្លាំង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទីបំផុត ថៃ បិទខ្ទប់ទីក្រុងបាងកក និងខេត្តជុំវិញ ក្រោយវីរុសបំប្លែងខ្លួនឥណ្ឌាវាយលុកខ្លាំង

បានផុស

នៅ

ប្រទេសថៃ នៅថ្ងៃចន្ទនេះបានអនុវត្តការរឹតត្បិតតឹងរ៉ឺងបំផុតនៅទីក្រុងបាងកក និងខេត្តជុំវិញ ជាមួយនឹងការទប់ស្កាត់ថ្មីលើការធ្វើដំណើរ និងកំណត់ការប្រមូលផ្តុំជួបជុំគ្នា ក៏ដូចជាផ្អាកសេវាកម្មក្រុមហ៊ុនអាកាសចរណ៍ និងរថយន្តក្រុង ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានជំរុញឲ្យប្រជាជនទាំងនៅក្នុង និងជុំវិញទីក្រុងបាងកក ដែលចំណុចផ្ទុះកូវីដខ្លាំង និងក៏កំពុងវាយលុកពីវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ធ្វើការពីផ្ទះ និងបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន ១៤៥ កន្លែងនៅក្នុងខេត្តដែលមានហានិភ័យខ្ពស់ចំនួន ១០ រួមទាំងតំបន់ចំនួន ៨៨ នៅក្នុងទីក្រុង ដើម្បីព្យាយាមទប់ស្កាត់ការធ្វើដំណើរក្នុងតំបន់ដែលមិនចាំបាច់ ។

ការរឹតត្បិត នឹងធ្វើឡើងក្នុងរយៈពេល ២ សប្តាហ៍ ក្នុងគោលបំណងដើម្បីបន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩ និងរួមបញ្ចូលទាំងបម្រាមគោចរ ការបិទផ្សារ និងកំណត់ការប្រមូលផ្ដុំជួបជុំគ្នាចំនួន ៥ នាក់ បន្ទាប់ពីមានករណីឆ្លង និងស្លាប់ជាកំណត់ត្រាមិនធ្លាប់មាន ។

ទន្ទឹមនោះ ក្រុមហ៊ុនដឹកជញ្ជូនកំពុងកែសម្រួលសេវាកម្ម ដើម្បីអនុវត្តតាមវិធានការណ៍ និងម៉ោងបម្រាមគោចរពេលយប់ ដោយកាត់បន្ថយការដឹកជញ្ជូនសាធារណៈពេលថ្ងៃ និងនៅជុំវិញទីក្រុងបាងកក ។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia បានផ្អាកការហោះហើរក្នុងស្រុកទាំងអស់ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Thai Airways ក៏នឹងកាត់បន្ថយការហោះហើរក្នុងស្រុកផងដែរ ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,៦៥៦ ករណី និងអ្នកស្លាប់ចំនួន ៨០ នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបកើនដល់ ៣៤៥,០២៧ ករណី និងស្លាប់សរុប ២,៧៩១ នាក់ ហើយភាគច្រើនគឺជាការវាយលុកពីវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ថៃ បញ្ចេញឧបករណ៍តេស្តរហ័សរកកូវីដ លក់ដល់អ្នកក្រុងបាងកក ធ្វើតេស្តតាមផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services